navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានពានរង្វាន់ឆ្នើម
ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានពានរង្វាន់ឆ្នើម
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជនាំមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកាសនាថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ពីការិយាល័យឥណទានកម្ពុជា ដោយទទួលស្គាល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាប្រតិបត្តិករឆ្នើម ដែលបានសហការយ៉ាងសកម្ម និងឆ្លើយតបយ៉ាងរហ័សបំផុត ក្នុងការគាំទ្រប្រតិបត្តិការប្រចាំថ្ងៃរបស់ការិយាល័យឥណទានកម្ពុជា ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា នេះជាកិត្តិយសរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលទទួលបានពានរង្វាន់ពីការិយាល័យឥណទានកម្ពុជា ។ ពានរង្វាន់នេះ បានសបញ្ជាក់ឲ្យឃើញថា ធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែចូលរួមសហការ និងគាំទ្រយ៉ាងសកម្មជាមួយនិយ័តករនានា ជាពិសេសការិយាល័យប្រតិបត្តិឥណទានកម្ពុជា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញការិយាល័យប្រតិបត្តិការចំនួន ២៦១ ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥.២១៩ លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣.០៦៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣.៣៦២ លានដុល្លាអាមេរិក គិតត្រឹមខែតុលា ឆ្នាំ២០១៧ នេះ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖ phonnary@acledabank.com.kh
លោកស្រី ប៊ុត ប៊ុនសីហា
អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិនីតិកម្ម
អ៊ីម៉ែល ៖ buth.bunsayha@acledabank.com.kh