www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​បំពេញ​បន្ថែម ស្ដីពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (E-Payment) សម្រាប់​ប្រតិបត្ដិការ​ទទួល​ចំណូល​គយ និង​រដ្ឋាករ​គ្រប់​ប្រភេទ ជា​មួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​បំពេញ​បន្ថែម ស្ដីពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (E-Payment) សម្រាប់​ប្រតិបត្ដិការ​ទទួល​ចំណូល​គយ និង​រដ្ឋាករ​គ្រប់​ប្រភេទ ជា​មួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨

ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​បំពេញ​បន្ថែម ស្ដីពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (E-Payment) សម្រាប់​ប្រតិបត្ដិការ​ទទួល​ចំណូល​គយ និង​រដ្ឋាករ​គ្រប់​ប្រភេទ រវាង​ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​បំពេញ​បន្ថែម ស្ដីពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (E-Payment) សម្រាប់​ប្រតិបត្ដិការ​ទទួល​ចំណូល​គយ និង​រដ្ឋាករ​គ្រប់​ប្រភេទ រវាង​ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

រាជធានី​ភ្នំពេញ, ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០១៨ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ នាំ​មុខ​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​បំពេញ​បន្ថែម ស្ដី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (E-Payment) សម្រាប់​ប្រតិបត្ដិការ​ទទួល​ចំណូល​គយ និង​រដ្ឋាករ​គ្រប់​ប្រភេទ ជា​មួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​បម្រើ​សេវា​កម្ម​ទូទាត់​តាម​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក សម្រាប់​ប្រតិបត្ដិការ​ទទួល​ចំណូល​គយ និង​រដ្ឋាករ​គ្រប់​ប្រភេទ របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។ ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ​មាន​អត្ថន័យ​សារៈ​សំខាន់​យ៉ាង​ជ្រាល​ជ្រៅ ដូចជា ៖ បើក​ទូលាយ​ឱ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​នាម​ជា​ស្ថាប័ន​ឯកជន បាន​ចូល​រួម​ចំណែក​នៃ​ការអនុវត្ត​កំណែ​ទម្រង់​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​បម្រើ​ជូន​វិស័យ​សាធារណៈ​ដោយ​ផ្ទាល់​ក្នុង​ទ្រង់​ទ្រាយ​ធំ ដោយ​ផ្តល់​ឱកាស​ឱ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បម្រើ​សេវា​ធនាគារ​ពាណិជ្ជ ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ។

លោក​បណ្ឌិត បាន​បន្ថែម​ទៀត​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ការ​បម្រើ​សេវាកម្ម​នឹង​ទទួល​បាន​កាន់​តែ​ច្រើន ព្រម​ទាំង​ធ្វើ​ឱ្យ​គុណភាព​សេវាកម្ម​តាម​រយៈ​ប្រព័ន្ធ​ទូទាត់​អេឡិច​ត្រូនិក​នឹង​ផ្តល់​នូវ​លក្ខណៈ​ងាយ​ស្រួល រហ័ស និង​កាន់​តែ​ប្រសើរ ដោយ​សារ​ធនាគារ អេស៊ីលីដា ភីអិលស៊ី យល់​ដឹង​ច្បាស់​ពី​តម្រូវការ និង​ស្តាប់​មតិ​យោបល់​របស់​អតិថិជន ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន និង​សាធារណៈជន ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ សហភាព​មីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥,៤៩ ប៊ីលាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,១៥ ប៊ីលាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,៥៧ ប៊ីលាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែមេសា ឆ្នាំ២០១៨ នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង ៖

លោកស្រី ប៊ុត ប៊ុនសីហា
អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​នីតិកម្ម
អ៊ីម៉ែល ៖ buth.bunsayha@acledabank.com.kh

លោក នេត ពិសិដ្ឋ
នាយក​ប្រតិបត្តិ​សេវា​ហិរញ្ញវត្ថុ
អ៊ីម៉ែល ៖ neth.piseth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៥២ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖