navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពានរង្វាន់ឧត្តមភាពប្រតិបត្តិការ ២០១៨-២០១៩ ពី Wells Fargo
ពានរង្វាន់ឧត្តមភាពប្រតិបត្តិការ ២០១៨-២០១៩ ពី Wells Fargo
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩
ធនាគារ អេស៊ីលីដា បានទទួលពានរង្វាន់ឧត្តមភាពប្រតិបត្តិការ ២០១៨-២០១៩ ពីធនាគារ Wells Fargo ។
ពានរង្វាន់នេះបង្ហាញពីគុណភាពបម្រើសេវាដ៏ល្អប្រសើររបស់ធនាគារ អេស៊ីលីដា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយការចំណាយផ្សេងៗ ហើយចំណុចសំខាន់បំផុតនោះគឺការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើសេវាក៏ល្អប្រសើរ ចំពោះអតិថិជនរបស់ខ្លួន ។
ពានរង្វាន់នេះក៏ទទួលស្គាល់ និងបង្ហាញពីការបម្រើសេវាដោយយកចិត្តទុកដាក់យ៉ាងពិសេសអំពីតម្រូវការរបស់អតិថិជនផងដែរ ។
ការទូទាត់ជាលក្ខណៈអន្តរជាតិ គឺជាផ្នែកសំខាន់មួយនៃទំនាក់ទំនងរវាងធនាគារនៅក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ ។ ការទទួលខុសត្រូវសម្រាប់ដំណើរការប្រតិបត្តិការយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព គឺជាការខិតខំរួមគ្នារបស់ស្ថាប័នហិរញ្ញវត្ថុដែលចូលរួមទាំងអស់ ។
ធនាគារ Wells Fargo ពិនិត្យឃើញថា ធនាគារ អេស៊ីលីដា ជាស្ថាប័នហិរញ្ញវត្ថុដែលផ្តល់នូវដំណើរការទូទាត់ប្រកបដោយគុណភាពខ្ពស់ សេវាកម្មល្អ និងមានប្រសិទ្ធភាព ជាមួយនឹងបទពិសោធន៍បម្រើអតិថិជនដ៏ឆ្នើម ។
ជាលទ្ធផល ធនាគារ Wells Fargo បានកោតសរសើរ និងមានមោទនភាពចំពោះភាពជាដៃគូរបស់ខ្លួនជាមួយធនាគារ អេស៊ីលីដា និងសូមអបអរសាទរចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ អេស៊ីលីដា ដើម្បីសម្រេចបាននូវពានរង្វាន់ឧត្តមភាពប្រតិបត្តិការនេះ ។