www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​បណ្តាញ​ប្រតិបត្តិការ​ម៉ាស៊ីន​អេធីអឹម ចំនួន ១១៥​គ្រឿង ចាប់​ពី​ខែឧសភា ឆ្នាំ​២០២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​បណ្តាញ​ប្រតិបត្តិការ​ម៉ាស៊ីន​អេធីអឹម ចំនួន១១៥​គ្រឿង ចាប់​ពី​ខែឧសភា ឆ្នាំ​២០២០

ACLEDA Photo

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

ភ្នំពេញ ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ ដែល​មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជន​ទាំង​អស់​មេត្តា​ទទួល​ជ្រាប​ថា ដើម្បី​បំពេញ​នូវ​តម្រូវការ ស្រប​តាម​យុទ្ធសាស្រ្ត​ឌីជីថល ព្រម​ទាំង​ពង្រីក​នូវ​វិសាលភាព គាំទ្រ​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​លើ​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន និង​សាធារណជន ឲ្យ​កាន់​តែ​ទូលំ​ទូលាយ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែម​នូវ​បណ្តាញ​ប្រតិបត្តិការ​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ចំនួន ១១៥ គ្រឿង ចាប់​ពី​ខែឧសភា ឆ្នាំ២០២០ នេះ ដែល​សរុប​ទាំង​អស់​ចំនួន ៧៥១ គ្រឿង នៅ​ទូទាំង​ប្រទេស ដើម្បី​បម្រើ​ជូន​សាធារណជន​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ បាន​គ្រប់​ពេល​វេលា (២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត ។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បញ្ជាក់​ថា "មាន​រយៈពេល​១៣ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ២០០៧ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ដាក់​ឱ្យ​ដំណើរការ ប្រើប្រាស់​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ជូន​អតិថិជន​ធ្វើ​ប្រតិបត្តិការ​សេវាកម្ម​ធនាគារ​បាន​យ៉ាង​រហ័ស ដោយ​អតិថិជន​អាច​ជ្រើសរើស​ទីតាំង​ដែល​នៅ​ជិត​បំផុត ជំនួស​ឱ្យ​ការ​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ ។ បន្ថែម​ពី​នេះ​ទៀត ស្រប​តាម​យុទ្ធសាស្រ្ត​របស់​ធនាគារ យើង​ខ្ញុំ​នឹង​អភិវឌ្ឍ​នូវ​មុខងារ​របស់ ម៉ាស៊ីន​អេធីអឹម ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​បម្រើ​នូវ​សេវា​ហិរញ្ញវត្ថុ​យ៉ាង​សំបូរ​បែប ជូន​អតិថិជន និង​សាធារណជន ស្រប​តាម​យុគសម័យ​ឌីជីថល ។"

ACLEDA Photo

សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ការប្រើប្រាស់​ម៉ាស៊ីន​អេធីអឹម ឬ​ម៉ាស៊ីន​ដាក់-ដកប្រាក់​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សូម​ទាក់ទង​មក​កាន់​ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤០១៥ ៩៩៩ ២៣៣ សម្រាប់​សេវា​បម្រើ​អតិថិជន (២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍)។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖