www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពានរង្វាន់ "ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ"

ពានរង្វាន់ "ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ"

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ "ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ" ក្នុងវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក លើកទី៩ ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមទូទាំងសកលលោក។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់ "ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ"។ ទាំងនេះ សបញ្ជាក់ថា ធនាគារបានខិតខំប្រឹងប្រែងក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លើសពីនេះទៅទៀត សមិទ្ធផលនេះ ជាការបង្ហាញពីកំណើនឥណទានដល់សហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ព្រមទាំងការបម្រើផលិតផល សេវាកម្មផ្សេងទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ផងដែរ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការលើគ្រប់វិស័យដែលកំពុងរីកចម្រើន រួមមានសហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម។ ធនាគារ អេស៊ីលីដា បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៨០% នៃប្រាក់កម្ចីសរុបរបស់ធនាគារ។ ឥណទានសរុបរបស់ធនាគារ សម្រាប់សហគ្រាសធុនតូច និងមធ្យម បានកើនឡើងពី ៣,០៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់ ៣,៥៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ហើយបន្ទាប់មកកើនឡើងដល់ ៤,២៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២២៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖