www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextRia Money Transfer ចាប់ដៃគូជាមួយធនាគារ អេស៊ីលីដា ក្នុងការពង្រីកសេវាកម្មផ្ទេរប្រាក់នៅកម្ពុជា

សារលិខិតអបអរសាទរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា

ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣

ACLEDA Photo

ឯកឧត្តមបណ្ឌិតសភាចារ្យជាទីគោរពដ៏ខ្ពង់ខ្ពស់! នាឱកាសដ៏វិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានទទួលនូវពានរង្វាន់ World Literacy Foundation Award សម្រាប់ឆ្នាំ២០២៣ ដែលពានរង្វាន់នេះ ផ្ដល់ជូនប្រទេស ដែលមានភាពលេចធ្លោ ក្នុងការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់អក្ខរកម្ម និងការអប់រំ។

ACLEDA Photo

តាងនាមថ្នាក់ដឹកនាំ និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ សូមសំដែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក្នុងឱកាសដ៏វិសេសវិសាលនៃការទទួលស្គាល់ និងទទួលបានពានរង្វាន់នេះ ដែលឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ និងជាសក្ខីភាពនៃភាពប៉ិនប្រសប់ ទេពកោសល្យខ្ពស់ និងចំណេះដឹងជ្រៅជ្រះ ក្នុងការដឹកនាំវិស័យអប់រំ ផ្តល់នូវការលើកកម្ពស់ការអប់រំ និងអក្ខរកម្មឲ្យទទួលបានភាពជោគជ័យគួរជាទីមោទន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

ACLEDA Photo

យើងខ្ញុំពិតជាមានមោទកភាពជាទីបំផុត និងសូមយកឱកាសដ៏ប្រសើរថ្លៃថ្លានេះ សូមគោពរជូនពរ និងអបអរសាទរយ៉ាងកក់ក្តៅបំផុតជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ក្នុងការអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជា នឹងបន្តរីកចម្រើនឈានឆ្ពោះទៅរកភាពជោគជ័យជានិច្ចនិរន្ត។

សូម ឯកឧត្តមបណ្ឌិតសភាចារ្យ មេត្តាទទួលនូវការគោរពដ៏ស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦០៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖