www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់ លើផ្សារខេមបូឌាត្រេដ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់ លើផ្សារខេមបូឌាត្រេដ

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារ អេស៊ីលីដា សម្រាប់ការទូទាត់ប្រតិបត្តិការទិញ-លក់ទំនិញលើផ្សារខេមបូឌាត្រេដ ដើម្បីផ្តល់ភាពងាយស្រួល រហ័ស និងសុវត្ថិភាព ព្រមទាំងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងផ្សារខេមបូឌាត្រេដ។

ACLEDA Photo

ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្ស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងពាណិជ្ជកម្ម ដែលបានជ្រើសរើសធនាគារ អេស៊ីលីដា ជាធនាគារខ្មែរ ធ្វើជាដៃគូសហការក្នុងការទូទាត់ថ្លៃទំនិញ នៅក្នុងផ្សារខេមបូឌាត្រេដ និងជានិច្ចកាលតែងតែគាំទ្រធនាគារ អេស៊ីលីដា។

ជាងនេះទៅទៀត ក្រសួងពាណិជ្ជកម្ម តែងតែជំរុញ និងលើកកម្ពស់ដល់ពាណិជ្ជកម្មនៅកម្ពុជា ទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

ពិធីចុះអនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាពរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់ដឹកនាំ និងសហការីរបស់ក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដា។

ACLEDA Photo

អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដា ដូចខាងក្រោម៖

ACLEDA Photo

ផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិកថ្នាក់ជាតិមួយនេះ មិនត្រឹមតែជួយគាំទ្រ និងអភិវឌ្ឍអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបែបឌីជីថល ធានានូវបរិយាបន្នសកល និងពងឹ្រងជំនាញសហគ្រិនភាព ដើម្បីបង្កើនការលក់ផលិតផល ពង្រីកអាជីវកម្ម បង្កើនឱកាសការងារបន្ថែម សម្រាប់ប្រជាពលរដ្ឋខ្មែរ។

លើសពីនេះទៅទៀត អតិថិជន និងសាធារណជន អាចបញ្ជាទិញទំនិញយ៉ាងសម្បូរបែប និងរហ័សទាន់ចិត្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទន្ទឹមនឹងនោះ ពួកគាត់ក៏អាចទូទាត់ថ្លៃទំនិញបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព តាមរយៈសេវាកម្ម ទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញរបស់ធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្ដិការទូទាត់តាមរយៈ អេស៊ីលីដាម៉ូបាល, KHQR Code, លេខគណនី និងប័ណ្ណគ្រប់ប្រភេទ របស់ធនាគារ អេស៊ីលីដា រួមមាន៖ ប័ណ្ណវីសា, Mastercard, JCB, UnionPay International (UPI) & DCI ទាំងក្នុង និងក្រៅប្រទេស។

ACLEDA Photo

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៤០ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៩៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៨៤លាននាក់។

បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៨១.០០០ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួនជាង ៤,១ លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក នេត ពិសិដ្ឋ
នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរសព្ទៈ ០១៥ ៧០០ ១១១
អ៊ីម៉ែលៈ neth.piseth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១៣៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖