 navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា បើកដំណើរការអគារការិយាល័យថ្មី សាខាក្រុមហ៊ុនក្នុងស្រុក (ខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី)
navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា បើកដំណើរការអគារការិយាល័យថ្មី សាខាក្រុមហ៊ុនក្នុងស្រុក (ខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី)
ធនាគារ អេស៊ីលីដា បើកដំណើរការអគារការិយាល័យថ្មី សាខាក្រុមហ៊ុនក្នុងស្រុក (ខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី)
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
ធនាគារ អេស៊ីលីដា មានមោទនភាព ប្រកាសបើកដំណើរការអគារការិយាល័យថ្មី សាខាក្រុមហ៊ុនក្នុងស្រុក (ខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី) ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ។
អាសយដ្ឋាន៖ ក្បាលដីលេខ១០៦៤&១០៦៥ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្រុមទី២ ភូមិភ្នំពេញថ្នី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ផែនទី៖ https://maps.app.goo.gl/iTb4JsV9toTSc3cX6
ការិយាល័យសាខាថ្មីនេះ បង្កើតឡើងដោយបានប្តូរមកពីទីតាំងចាស់ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ។
ការបង្កើតអគារការិយាល័យថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្តល់ជូននូវផលិតផលនិងសេវាកម្ម ប្រកបដោយនវានុវត្តន៍និងសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជន និងសាធារណជន គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នធនាគារ អេស៊ីលីដា មានសាខាចំនួន ២៦៥ និងសេវាកម្មធនាគារស្វ័យប្រវត្តិ (ATM) ចំនួនជាង ៤០០ ទីតាំង នៅទូទាំងប្រទេស បម្រើជូនអតិថិជន និងសាធារណជន នូវសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទ រួមទាំងសេវាធនាគារឌីជីថល ដែលបម្រើជូន ២៤/៧ រួមមាន៖ អេស៊ីស៊ូភើអេប, អេធីអឹម, ម៉ាស៊ីន POS, អេស៊ីលីដាអ៊ីនធើណែត, និងសេវាឌីជីថល ជាច្រើនទៀត ដើម្បីបំពេញតម្រូវការលោកអ្នក និងធ្វើឱ្យអាជីវកម្មតូចធំគ្រប់ប្រភេទរបស់លោកអ្នក កាន់តែរីកចម្រើន។
យើងខ្ញុំទាំងអស់គ្នា រង់ចាំបម្រើដោយក្តីគោរពស្រលាញ់ និងផ្តល់ទំនុកចិត្តខ្ពស់ ជូនដល់អតិថិជន និងសាធារណជន គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។


 USD
USD THB
THB EUR
EUR AUD
AUD VND
VND CAD
CAD LAK
LAK JPY
JPY GBP
GBP CNY
CNY អេស៊ីលីដាទាន់ចិត្តផេ
អេស៊ីលីដាទាន់ចិត្តផេ 
    






 
    












