www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការរៀបចំវគ្គបណ្តុះបណ្តាល

ផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការបង្ហាញព័ត៌មានសាជីវកម្មរបស់បុគ្គលចុះបញ្ជីលក់មូលបត្របំណុល សម្រាប់វិនិយោគិនគុណវុឌ្ឍិនៅផ្សារមូលបត្រកម្ពុជា ដល់មន្រ្តីជំនាញ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥

ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ព្រឹក នៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការបង្ហាញព័ត៌មានសាជីវកម្មរបស់បុគ្គលចុះបញ្ជីលក់មូលបត្របំណុល សម្រាប់វិនិយោគិនគុណវុឌ្ឍិនៅផ្សារមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ម៉ារ អមរា គណៈប្រធាននាយិកាប្រតិបត្ដិជាន់ខ្ពស់ហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី។

វគ្គបណ្តុះបណ្តាលនេះ បានដឹកនាំ និងធ្វើបទបង្ហាញដោយ លោកស្រី យូ កញ្ញារី ប្រធាននាយកដ្ឋានចុះបញ្ជី និងផ្ដល់ព័ត៌មាននៃផ្សារមូលបត្រកម្ពុជា និងសហការី ដោយបានបង្ហាញពីការអនុវត្តការងារពាក់ព័ន្ធនឹងការបង្ហាញព័ត៌មានសាជីវកម្ម របស់បុគ្គលចុះបញ្ជីលក់មូលបត្របំណុលសម្រាប់វិនិយោគិនគុណវុឌ្ឍិ នៅផ្សារមូលបត្រកម្ពុជា បានកាន់តែត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២០៦ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖