www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ក្ដីក្ដៅស្ងប់ ចប់សង្គ្រាម

- បទពាក្យ៩ បែបជាប់ទង -
១- ចិត-ចិតប្រាំ ឆ្នាំសង្គ្រាម ឈាមបង្ហូរ
  ឆ្នាំផ្ដើមស្នូរ សូរកាំភ្លើង យើងរត់ជ្រក
  គ្រាប់តូចធំ ផ្គុំលាន់ផ្ទុះ ធ្លុះជម្រក
  ភៀសសឹកមក ជ្រកភ្នំពេញ ស្ទេញស្រណោះ ។
២- តចិតប្រាំ ឆ្នាំទុក្ខស្ទួន ផ្ទួនម្នោម្នេញ
  ទុក្ខទន្ទេញ ពេញឱរា ថាមិនអស់
  ឃ្លាតម៉ែពុក ទុក្ខរាប់ឆ្នាំ កម្មក្រៀមក្រោះ
  នឹកអាឡោះ អស់ជំនិត មិត្តភក្ដី ។
៣- ចិតប្រាំបួន ខ្លួនផុតទុក្ខ គុកកាចកម្ម
  ចិត្តចងចាំ ឆ្នាំផុតគ្រោះ រស់ជាថ្មី
  អភ័ព្វតែ ខ្មែរជាប់ផែន ដែនថៃដី
  ចូលកៅបី ក្ដីក្ដៅស្ងប់ ចប់សង្គ្រាម ។
៤- តរៀងរាប លាភសក្ការ ថ្លាចម្រើន
  កើតកំណើន ច្រើនទាំងទ្រព្យ គាប់ទាំងនាម
  សន្តិភាព លាភប្រាកដ អត់លាក់លៀម
  ខ្មែររួមឈាម រៀមរួមអរ កសាងជាតិ ។
៥- សូមជាតិក្រោយ ឲ្យស្ងាត់ស្ងប់ ចប់សង្គ្រាម
  កើតក្នុងនាម ឈាមជ័រខ្មែរ ស្នេហ៍មិនឃ្លាត
  បានភិរម្យ ជុំសប្បាយ កាយជួបទៀត
  រស់ជុំញាតិ ជាតិសាសន៍ខ្មែរ ស្នេហ៍សុខសាន្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ