navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
លះមានះដើម្បីចេះ
- បទពាក្យ៧ -
១- | ចិត្តរឹងមានះមិនចេះចាំ | មិនកត់ចំណាំនាំរបេះ |
| មិនយល់ខ្លួនល្ងង់កម្ជិលផេះ | យល់ថាខ្លួនចេះមិនប្រឹងស្តាប់ ។ |
|
២- | មិនសរសើរគេមានតម្លៃ | មិនដឹងថោកថ្លៃយល់ចំណាប់ |
| យល់ខ្លួនថាខ្លាំងមិនដឹងយ៉ាប់ | មើលឃើញកុកសាប់ថាកុក-ស ។ |
|
៣- | មិនចាប់អារម្មណ៍ខំមានះ | មិនត្រាប់តាមព្រះមិនបវរ |
| បានឈ្នះលើសគេកុំអាលអរ | ឈ្នះពិតបវរឈ្នះខ្លួនឯង ។ |
|
៤- | មានះបាត់មិត្តពិតមិនល្អ | ឱនកាយស្មោះសរគេកោតក្រែង |
| សម្តីទន់ភ្លន់គេស្ញប់ស្ញែង | កុំចេះតែឯងក្រែងចេះគេ ។ |
|