www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

កទោសទណ្ឌ ពាន់រយខាត

- បទពាក្យ៩ បែបជាប់ទង -
១- ស្តីលើសលោះ ឈ្លោះប្រកែក ស្រែករកត្រូវ
  មិនតម្រូវ ផ្លូវល្អៀងល្អក់ តក់យកឈ្នះ
  ស្តែងអំណាច កាចកម្លៅ ខ្លៅមានះ
  ខឹងពន្លះ ជះកំហឹង តឹងតែងត ។
២- ខឹងបំផ្លាញ ក្រាញននៀល ពាលមិនគាប់
  កើតទម្លាប់ ធ្លាប់បាចបោះ អស់ទ្រព្យល្អ
  បោកទាត់ធាក់ ធ្លាក់បាក់បែក ស្រែកខ្ចាយខ្ចរ
  កាចមិនល្អ កទោសទណ្ឌ ពាន់រយខាត ។
ជំនួយស្មារតី
គោលបំណង :
  • ធ្វើឲ្យអ្នកសិក្សាលះបង់នូវភាពក្រេវក្រោធ ព្រោះខឹង នាំឲ្យខូច និងខាតទាំងទ្រព្យ ទាំងកេរ្តិ៍ឈ្មោះ... ។
  • ទោស (កំហឹង) ជាឫសគល់មួយនៃអកុសល (លោភៈ, ទោសៈ និងមោហៈ) ។
  • ត្រូវលះបង់នូវទម្លាប់អាក្រក់ដែលធ្វើឲ្យខូចខាត នាំឲ្យមានទុក្ខទោស ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖