www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

បាន​រាសី ល្បី​កេរ្តិ៍​ឈ្មោះ

- បទពាក្យ៩ បែបជាប់ទង -
១- សាងទោស​ទុក្ខ មុខ​ធុញ​ថប់ ស្អប់​ការងារ
  ការ​មិន​ជា គ្រា​គេ​ដាក់ ប្រាក់​ដុំ​រាយ
  ម៉ឺន​ពាន់​រយ ញយ​ញឹក​ញាប់ ទ្រព្យ​អាយ​នាយ
  ស្តី​និយាយ លាយ​ទ្រគោះ ព្រោះ​ខ្ជិល​រាប់ ។
២- ការ​មិន​ស្និទ្ធ ចិត្ត​មិន​ស្មោះ ខ្ចោះ​ច្របល់
  ខុស​បន្សល់ ខ្វល់​ខ្វែង​ខ្វាត់ បាត់​បង់​ទ្រព្យ
  បាត់​ច្រើន​ដង ហ្មង​សៅ​យស ឈ្មោះ​មិន​គាប់
  បាន​អភ័ព្វ ធ្លាប់​តែ​ខុស ចុះរាសី ។
៣- ចង់​ខ្ពង់ខ្ពស់ រស់​ក្សេមក្សាន្ត ឋាន​មាន​ភ័ព្វ
  ស្រស់​ស្រាយ​ជាប់ គាប់​ចិន្តា ការភក្តី
  ចៀស​ឆ្គាំឆ្គង គ្រង​ប្រយ័ត្ន ស្កាត់​អប្រីយ៍
  ឡើង​រាសី ល្បី​កេរ្តិ៍​ឈ្មោះ រស់ថ្កុំថ្កើង ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖