navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ទាក់គ្រោះថ្នាក់ ដាក់រាសី
- បទពាក្យ៩ បែបជាប់ទង -
១- | យប់ថ្ងៃចរ | ល្អប្រយ័ត្ន | ស្កាត់គ្រោះថ្នាក់ |
រាសីដាក់ | បាក់ឆ្អឹងឆ្អែង | តែងខាតបង់ | |
គោរពច្បាប់ | ចាប់ចេញចរ | ល្អផ្ចិតផ្ចង់ | |
ផ្លូវកោងត្រង់ | កង់ស៊ីក្លូ | ម៉ូតូឡាន ។ | |
២- | វិន័យផ្លូវ | ត្រូវគោរព | ឈប់បំពាន |
ឡើងចុះស្ពាន | យានចេះចរ | ល្អសុខសាន្ត | |
វ៉ាទើសទាក់ | វាក់ជង្ហុក | ទុក្ខដល់ប្រាណ | |
បាត់ក្សេមក្សាន្ត | ខានជួបជុំ | រុំដោយគ្រោះ ។ | |
៣- | បត់ឆ្វេងស្តាំ | ចាំរលឹក | នឹកប្រយ័ត្ន |
ភ្លេចយល់ស្ងាត់ | បាត់ម្ចាស់ការ | ឆ្លាជ្រុលជ្រួស | |
បុករនាំង | ពាំងពុះផ្លូវ | ត្រូវរបួស | |
ផ្លូវទាបខ្ពស់ | ជ្រោះជ្រៅជ្រាល | រាលថ្លោះធ្លាក់ ។ | |
៤- | បើកក្អេងក្អាង | តាងស្រវឹង | ដឹងកុំបរ |
គួរកុំចរ | ល្អរលឹក | នឹកជ្រៅរាក់ | |
ស្លុតស្លុងស្លាប់ | យ៉ាប់ទ្រមក់ | លក់មិនភ្ញាក់ | |
ប៉ះវ័ណ្ឌវាក់ | ទាក់គ្រោះថ្នាក់ | ដាក់រាសី ។ | |