navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
រក្សាទ្រព្យធន
- បទកាកគតិ -
១- | សណ្តាប់ធ្នាប់ល្អ | ទុកដាក់បវរ | កក់ក្តៅចិន្តា |
សព្វទាំងទ្រព្យធន | គាប់គុណរក្សា | ភ្លៀងព្យុះម្តេចម្តា | |
បក់បោកបែកបាក់ ។ | |||
២- | ក្នុងក្រៅប្រយ័ត្ន | កុំឱ្យបង់បាត់ | ថែគ្រប់ជាន់ថ្នាក់ |
គាប់គិតរក្សា | បង្ការទុកដាក់ | ដាច់ដោចបែកបាក់ | |
បង្កអន្តរាយ ។ | |||
៣- | ប្រហែសបង់បាត់ | កូនត្រូវប្រយ័ត្ន | ឆ្ងាយជិតរៀងអាយ |
ទ្រព្យធនគង់ជាប់ | គង់ទ្រព្យសប្បាយ | ញាតិមិត្តជិតឆ្ងាយ | |
កោតក្រែងសរសើរ ។ | |||
៤- | ល្បិចបោកចោរប្លន់ | បើកូនអាប់អន់ | រងគ្រប់ដំណើរ |
បាត់បង់ទ្រព្យធន | ក្រោយមុនគិតសើ | មួនមាំដេកដើរ | |
គង់វង្សក្សេមក្សាន្ត ។ | |||