navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
និយាយត្រូវ ធ្វើត្រូវ បានផលល្អ
- បទពាក្យ៧ -
១- | ចេះចាំនិយាយមានហេតុផល | ធ្វើមិនដិតដល់មិនបានការ |
| បានតែនិយាយបានតែថា | គោលដៅកិច្ចការមិនសម្រេច ។ |
|
២- | ថាត្រូវធ្វើខុសមិនទំនង | ជួនធ្វើរំលងភ្លេចមិនដាច់ |
| និយាយពាក្យច្រើនឆៅសព្វសាច់ | ពាន់ពាក្យមិនស្រេចមិនបានការ ។ |
|
៣- | និយាយតិចតួចរួចធ្វើត្រូវ | ពេញលេញគ្រប់ផ្លូវល្អភ្លឺថ្លា |
| លះលោភចាកទោសផុតមោហា | បានផលថ្លៃថ្លាជាមង្គល ។ |
|
| ដួងចិត្តស្ម័គ្រស្មោះអស់ពីប្រាណ | ថ្លៃថ្លាប្រៀបបានពន្លឺពេជ្រ |
| ភក្តីនាទីមិនដែលភ្លេច | ផលល្អរំលេចគុណភាពខ្ពស់ ។ |