navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ចំណេះ និង សីលធម៌
- បទពាក្យ៩ បែបជាប់ទង -
១- | ល្អក់កករ | ល្អតែក្រៅ | ឆៅខាងក្នុង |
| គល់ដល់ចុង | ប្រុងរលំ | ពុំមានខ្លឹម |
| ខ្វះចំណេះ | ចេះតែចង់ | ត្រង់មិនត្រឹម |
| ខ្ពស់ត្រដឹម | ស្កឹមស្កៃហួស | រស់គ្មានឫស ។ |
|
២- | មានចំណេះ | ចេះជំនាញ | ទាញយកផល |
| មានកុសល | ផ្តល់ចម្រើន | កើនគ្រប់ទិស |
| មារយាទល្អ | ធម៌សីលសម | ស្ដម្ភគន្លឹះ |
| ប្រដូចឫស | គ្រឹះទប់គល់ | ទល់ទប់ខ្យល់ ។ |
|
៣- | វៀរចាកបាប | សាបព្រោះផល | ដល់សព្វសត្វ |
| ចិត្តស្ងប់ស្ងាត់ | បាត់ទុក្ខព្រួយ | ស្ទួយកុសល |
| បរិសុទ្ធ | បទសទ្ធា | ជាមគ្គផល |
| សាងកុសល | ផ្ដល់គ្រប់គ្នា | នាលោកីយ៍ ។ |
|