navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ថ្លៃជីវិត ពិតសុខុម
- បទពាក្យ៩ បែបជាប់ទង -
១- | ផ្លូវតូចធំ | ពុំប្រយ័ត្ន | បាត់រលឹក |
| សតិស្ពឹក | នឹកអន្លាយ | ឆ្ងាយឥតអាក់ |
| ភ្លេចភ្លូកភ្លឹក | នឹកថែមល្បឿន | លឿនគ្រោះថ្នាក់ |
| ស្លន់ស្លោស្លាក់ | បាក់បែកកាយ | ស្ដាយបង់ទ្រព្យ ។ |
|
២- | ល្មើសក្រឹត្យក្រម | ផ្សំព្រហើន | ផ្គើនចាញ់ឈ្នះ |
| ចិត្តមានះ | ជះកំហឹង | ប្រឹងមិនគាប់ |
| ច្បាប់ដំណើរ | ដើរមិនត្រូវ | ផ្លូវទម្លាប់ |
| គ្រោះកាចងាប់ | ទ្រព្យខ្ចាយខ្ចាត់ | បាត់លុះក្ស័យ ។ |
|
៣- | បើកបរស្ងាត់ | បាត់ម្ចាស់ការ | ឆ្លាបុកឆ្កែ |
| ដួលតែវ៉ែ | ឆ្កែបាក់ជើង | យើងបាក់ដៃ |
| ប្រយ័ត្នជាប់ | គាប់រលឹក | នឹករាល់ថ្ងៃ |
| ថែតម្លៃ | ថ្លៃជីវិត | ពិតសុខុម ។
|
|