navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
វិបត្តិ កាយ វាចា និងចិត្ត
- បទពាក្យ៧ -
១- | លាបក្រេមឱ្យមាត់ល្អប្រពៃ | ទាស់តែហាស្តីមិនពីរោះ |
| មាត់អស់តម្លៃបាត់បង់យស | ខូចខាតទាបខ្ពស់ថ្លៃប្រេងម្សៅ ។ |
|
២- | សម្លៀកបំពាក់ថ្លៃពេកពន់ | កាយមិនទន់ភ្លន់មិនកក់ក្តៅ |
| អាក្រក់ព្រោះកាចកំណាចឆៅ | ល្អតែខាងក្រៅក្តៅដូចភ្លើង ។ |
|
៣- | សម្តីអាក្រក់កាយឆ្គាំឆ្គង | វិបត្តិទាក់ទងដល់គេយើង |
| ទោះចិត្តល្អពិតកាយដូចភ្លើង | ធ្វើតាមទំនើងសោគម្រក់ ។ |
|
៤- | វិបត្តិពីកាយវាចាចិត្ត | ក្រកើតកៀកកិតធ្លាក់នរក |
| រៀនសូត្រហាត់ពត់កុំលង់លក់ | ច្រអូសទ្រមក់រែងក្រៃក្រ ។ |
|