www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ចាញ់មុខសេះ

- បទពាក្យ៩ បែបជាប់ទង -
១- លោភចង់លាភ រៀបគំនិត គិតតែល្បែង
  មិនកោតក្រែង ស្តែងមិនសម ខំខាងខុស
  ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ ប្រេះឆាដុះ
  ចាញ់ចម្រុះ ចុះរាសី ថ្វីលោភពិត ។
២- បន្លំលួច ស្តួចទ្រព្យឯង តែងទុក្ខធ្ងន់
  លោភលើសលន់ ទន់ស្មារតី ខ្លីគំនិត
  អស់ទ្រព្យឯង តែងខ្ចី-ត អង្វរមិត្ត
  ញាតិឆ្ងាយជិត ពិតចាញ់បោក សោកបាត់ធន ។
៣- ចាញ់ច្រើនជ្រុល ងុរងក់ងាប់ រាប់រយដង
  ខុសបំណង ប៉ងរត់គេច ភ្លេចប្រពន្ធ
  គេតាមទារ លាស្រណោះ អស់ដើមទុន
  ធ្លាក់យីអ៊ុន ពុនបំណុល សល់ទុក្ខា ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖