navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
កូនអើយម៉ែផ្តាំ
- បទព្រហ្មគីតិ -
១- | បើកបរប្រុងប្រយ័ត្ន | ទោះបីស្ងាត់ប្រយ័ត្នដែរ |
| កើនល្បឿនជ្រុលបុកឆ្កែ | ដល់ផ្ទះម៉ែមើលមិនស្គាល់ ។ |
|
២- | ដាច់មុខឆែបច្រមុះ | ប្រហែសខុសគំនិតទ័ល |
| បាក់បែកអស់សម្គាល់ | ខាតប៉ះពាល់ដល់ការងារ ។ |
|
៣- | ជិះម៉ូតូពាក់មួក | កុំលង់លក់គ្រោះពុំជា |
| គ្រោះថ្នាក់បុកប៉ះពារ | ច្បាប់គ្រប់គ្នាត្រូវគោរព ។ |
|
៤- | អារម្មណ៍ឱ្យមូលជុំ | អភិរម្យទាំងថ្ងៃយប់ |
| ប្រយ័ត្នជិះចតឈប់ | ការងុយងប់គួរកោតក្រែង ។ |
|
៥- | ស្លុងស្លាប់កូនបុកគេ | គាប់ជួនរេគេបុកឯង |
| ស្រវឹងកុំសម្តែង | បុកគេឯងមានកម្មពៀរ ។ |
|