navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ទង្វើត្រូវ
- បទកាកគតិ -
១- | ជំនាញចំណេះ | ថ្នឹកស្ទាត់ចាំចេះ | ត្រូវមានចំណង់ |
រស់រានស្មារតី | វាងវៃផ្ចិតផ្ចង់ | វិញ្ញាណគ្រប់អង្គ | |
សីលគុណខ្ពង់ខ្ពស់ ។ | |||
២- | គិតគូរផែនការ | យុទ្ធសាស្ត្រថ្លៃថ្លា | រួមកាយចិត្តរស់ |
រៀបចំចាត់ចែង | តាក់តែងឈានឆ្ពោះ | មើលថែឥតលោះ | |
រស់ទាន់សម័យ ។ | |||
៣- | ទំនាក់ទំនង | គ្រប់កាលបំព្រង | កាយគាប់យប់ថ្ងៃ |
ដួងចិត្តជ្រះថ្លា | វាចាថ្លាថ្លៃ | ស្តីស្តាប់ល្អក្រៃ | |
ថ្លៃអស់ខ្វាយខ្វល់ ។ | |||
៤- | គិតយល់ត្រឹមត្រូវ | ស្តែងស្តីចំផ្លូវ | កបការកើតផល |
ចិញ្ចឹមជីវិត | គំនិតកុសល | ព្យាយាមដិតដល់ | |
រស់រែងរលឹក ។ | |||
៥- | តាំងចិត្តត្រឹមត្រូវ | ច្បាស់គ្រប់រដូវ | ល្ងាចថ្ងៃយប់ព្រឹក |
គ្រប់ពេលគ្រប់កាល | ដុះដាលសន្ធឹក | គគ្រេងគគ្រឹក | |
សម្រេចកិច្ចការ ។ | |||