www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

លើសខ្វះខ្លឹមសារ

- បទពាក្យ៩ បែបជាប់ទង -
១- លេខអក្សរ តផ្ចិតផ្ចង់ ត្រង់ត្រូវច្បាស់
  ខ្វៀកផ្តេសផ្តាស ខ្វះចម្រុះ ខុសច្រឡំ
  ខ្វៀកខ្លួនឯង ស្តែងខ្វះលើស ល្មើសក្រឹត្យក្រម
  ពីរមិនចំ ផ្សំប្រមាណ អានថាបី ។
២- ខុសចំនួន ស្ទួនមិនស្អាត ខាតទាំងគ្រប់
  ខ្វៀកមិនឈប់ លុបមិនជិត គិតបានខ្លី
  ខ្វៀកអក្សរ តខ្ចាយខ្ចាត់ បាត់សេចក្តី
  សារវែងខ្លី ស្តីស្តែងទើស លើសខ្វះខ្លឹម ។
៣- ពីរបីច្បាស់ ក្រាស់ឫសគល់ យល់ប្រាកដ
  ត្រូវបែបបទ កត់ប្រិតប្រៀង ល្អៀងតម្រឹម
  ឆាប់មិនត្រូវ សូវកុំលឿន ល្បឿនសន្សឹម
  ន័យសារខ្លឹម ត្រឹមត្រូវសាស្ត្រ ច្បាស់គ្រប់គ្រាន់ ។
ជំនួយស្មារតី
គោលបំណង ធ្វើឲ្យអ្នកសិក្សា យល់អំពីវិបត្តិ ដែលបណ្តាលមកពីការសរសេរលេខ និងអក្សរខ្វៀក មិនច្បាស់ ៖
  • ខុសលេខនាំឲ្យខុស(លើស-ខ្វះ) ចំនួនសាច់ប្រាក់ ឬចំនួនអ្វីៗផ្សេងៗ ។
  • ខុសអក្សរ ឬមិនច្បាស់ បណ្តាលឲ្យមិនច្បាស់នូវមូលដ្ឋាន អត្ថន័យ អត្ថរូប និងអត្ថរស ពាក់ព័ន្ធនឹងសុពលភាពច្បាប់ កិច្ចសន្យា ឬទំនាក់ទំនងផ្សេងៗ នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ ។
  • តម្រូវការច្បាស់លាស់ ត្រឹមត្រូវ គ្រប់គ្រាន់ ក្នុងសំណេរទាំងលេខ និងអក្សរ ដើម្បីគុណភាពការងារ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖