navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ពេលវេលា ជាមាសប្រាក់
- បទពាក្យ៩ បែបជាប់ទង -
១- | ពេលវេលា | ជាមាសប្រាក់ | តាក់តែងការ |
| គ្រប់អាត្មា | ចារចំណាំ | ចាំឲ្យទៀង |
| លះលើសលោះ | ព្រោះខកម៉ោង | តោងលះលាង |
| សូមអ្នក-នាង | ផ្ទៀងឲ្យត្រូវ | ផ្លូវទម្លាប់ ។ |
|
២- | ចរាចរ | ល្អត្រូវគិត | ពិតស្ថានភាព |
| ផ្លូវខ្ពស់ទាប | គាបស្ទះកក | ខកជន់ជាប់ |
| ជួនកាលស៊យ | លយជ្រួសជ្រុល | រុលសន្ធាប់ |
| ប៉ះពារងាប់ | ជាប់ទោសទណ្ឌ | ពាន់រយខាត ។ |
|
៣- | ខូចរបស់ | អស់លុយកាក់ | ដាក់រាសី |
| ព្រោះគិតខ្លី | ក្ដីទម្លាប់ | ជាប់មិនស្អាត |
| ដេកដំអក់ | តក់វេលា | វាខុសខ្នាត |
| លះសម្អាត | ឆ្លាតតម្រូវ | ត្រូវវេលា ។
|
|
ជំនួយស្មារតី
គោលបំណង :
- ដើម្បីឲ្យអ្នកសិក្សាយល់អំពីតម្លៃនៃពេលវេលា
- ត្រូវកំណត់ពេល ដោយថ្លឹងថ្លែងស្ថានភាពចរាចរ និងយានជំនិះ ដើម្បីធ្វើដំណើរឲ្យត្រូវម៉ោងកំណត់នៃការងារ ។