navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
រម្ងាប់ចិត្តក្រោធ
- បទពាក្យ៧ -
១- | ក្រោធផ្ទុះកំហឹងទ្រឹងឈប់គិត | អាក់អន់គំនិតដ្បិតក្រោមគេ |
| ឈឺដូចគេវាយគេស្តីជេរ | យល់ឯងចាញ់គេទ្វេរែងរឹង ។ |
|
២- | ក្រេវក្រោធដូចគេលួចទ្រព្យឯង | ឈឺចាប់ចំបែងចិត្តមិននឹង |
| កម្មពៀរវេរាមិនស្ងប់ឈឹង | ចងចិត្តទន្ទឹងមិនរម្ងាប់ ។ |
|
៣- | អ្នកស្ងប់មិនខឹងមិនក្រេវក្រោធ | ទោសៈឆេវឆោតទប់ទល់ជាប់ |
| រៀនស្ងប់ទប់ចិត្តជាទម្លាប់ | ខន្តីរម្ងាប់ស្ងប់ចិន្តា ។ |
|
| ឈើរលំដួលឫសមិនល្អ | ខ្យល់ព្យុះបង្កឱ្យអន្តរាយ |
| ផ្ទាំងថ្មរឹងមាំមិនបែកខ្ចាយ | មួនមាំមិនសាយមិនចាញ់ខ្យល់ ។ |