www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

បាក់ទឹកចិត្ត ស្ថិតក្នុងបាប

- បទពាក្យ៩ បែបជាប់ទង -
១- ដើរមិនដល់ ផលកំណត់ បទគោលការណ៍
  អន្ទះសា ផ្ងារផ្កាប់ចិត្ត ស្អិតដោយបាប
  ចោលរង្វាន់ ពាន់ឈឺចាប់ ផ្កាប់មុខស្ងាប
  កាន់តែដាប ឆ្អាបថ្នាំងថ្នាក់ អកុសល ។
២- តាំងចិត្តឡើង ថ្កើងជ័យជះ លះឈឺចាប់
  ស៊ូចំណាប់ ចាប់ការងារ ជាកុសល
  ប្រឹងប្រែងធ្វើ លើក្រោមពិត គិតយកផល
  ប្រឹងដិតដល់ ផលត្រូវច្បាប់ ចាប់រង្វាន់ ។
៣- ផលឈ្នះឈ្នះ ព្រះលោកជួយ ស្ទួយតាមកម្ម
  ព្រះលោកផ្ដាំ ចាំធ្វើល្អ តកុំភាន់
  រួបរួមគ្នា ជាកម្លាំង ខ្លាំងម៉ឺនពាន់
  ការរួសរាន់ ទាន់ពេលត្រូវ ផ្លូវជោគជ័យ ។
គោលបំណង :
  • អប់រំអ្នកបាក់ទឹកចិត្ត ឲ្យប្រឹងប្រែងតស៊ូទៅមុខជានិច្ច ដោយចូលរួមអនុវត្តការងារត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ ទាន់ពេល ស្របតាមគោលការណ៍ និងនីតិវិធីដើម្បីសម្រេចបំណងរបស់ខ្លួន ។
  • ក្រើនរំលឹកឲ្យដឹងថាការបាក់ទឹកចិត្តជាកត្ដានាំឲ្យបរាជ័យ មិនអាចសម្រេចគោលដៅបានឡើយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖