navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
កើត កាក់ កប
- បទពាក្យ៧ -
១- | ចង់ថ្កើងខ្ពង់ខ្ពស់ហួសអំណាច | ស្លាប់ស្លូតកើតកាចយល់ប្រសើរ |
| អុងអាត់អួតអាងគ្រប់ដំណើរ | អង្គុយដេកដើរស្តែងឫកពា ។ |
|
២- | ចំណេះចេះដឹងមានតែអញ | ឈ្នះមិនដែលចាញ់លើគ្រប់គ្នា |
| យល់យសតែឯងគេមិនជា | យល់គេលេលាធ្វើមិនកើត ។ |
|
៣- | យល់ខុសខំប្រឹងខឹងគេឯង | ក្រោធគ្រប់កន្លែងគ្មានកំណើត |
| កម្មកាចទោសពៃរ៍ខ្លួនបង្កើត | អួតអស់គេអើតថមថយឯង ។ |
|
៤- | រាប់រករួបរួមរស់គ្រប់កាយ | សម្បូរសប្បាយគ្រប់កន្លែង |
| រស់នាទីការរួមចាត់ចែង | គោរពគេឯងកើតកាក់កប ។ |
|