navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
អនុស្សាវរីយ៍បាត់ដំបង
- បទពាក្យ៩ បែបជាប់ទង -
| ១- | ភ្នំសំពៅ | នៅបាណន់ | បន់ប្រាថ្នា |
| ជួបជីវ៉ា | ថ្លាជីវិត | និត្យនែបប្រាណ | |
| ទោះបីស្លាប់ | ចាប់ជាតិថ្មី | ស្រីចាំឋាន | |
| សូមក្សេមក្សាន្ត | បានរួមស្នេហ៍ | ថែបណ្តាំ ។ | |
| ២- | ទឹកហូរហួស | ជ្រោះសេកសក | ខកមួយគ្រា |
| ស្រីសូមលា | ពៀរចម្លង | ឆ្លងតាមកម្ម | |
| ព្រួយព្រាត់ប្រាស | ផ្លាស់លំនៅ | ទៅរាប់ឆ្នាំ | |
| ពាក្យពេចន៍ផ្តាំ | ចាំពាក្យពៅ | នៅមានន័យ ។ | |
| ៣- | ផ្លូវរលាក់ | ទាក់អារម្មណ៍ | ខំត្រាច់ចរ |
| រួមអំណរ | ល្អជិតជុំ | ភ្នំព្រឹក្សព្រៃ | |
| ស្រុកសំឡូត | ស្រូតទាំងព្រឹក | នឹកមមៃ | |
| សួគ៌ាល័យ | នៃជីវិត | ពិតត្រកាល ។ | |
| ៤- | ឋានធម្មជាតិ | លាតលាស់ថ្មី | ដីចម្ការ |
| ដូចរចនា | ថ្លាបំព្រង | គ្រងកម្រាល | |
| លម្អភ្នំ | ជុំខៀវជិត | ពិតត្រអាល | |
| ស្រូបស្រស់ស្រាល | ថ្នាលខ្ពស់ទាប | រៀបជុំជិត ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



