www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​ចាត់ចែង​សាច់ប្រាក់

សេវា​ចាត់ចែង​សាច់ប្រាក់

ចំណាយ​មួយ​នៅ​ក្នុង​ចំណោម​ថ្លៃ​ដើម​ជា​ច្រើន​ដើម្បី​ដំណើរ​ការ​អាជីវកម្ម គឺ​ពេល​វេលា​ដែល​ប្រាក់​របស់​លោក​អ្នក​ត្រូវ​ស្ទះ ជួន​កាល​មាន​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ក្នុង​ការ​បង្វិល​ទុន បង់​ថ្លៃ​ចំណាយ​ផ្សេងៗ ប្រមូល​ប្រាក់​ចំណូល ឬ​ក៏​នៅ​ពេល​បើក​ប្រាក់​ខែឱ្យ​បុគ្គលិក ! ទាំង​អស់​នេះ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ចរាចរ​សាច់ប្រាក់​របស់​លោក​អ្នក​គ្រប់​ពេល​វេលា ។ ធនាគារ អេស៊ីលីដា មាន​បណ្ដាញ​សាខា​ចំនួន ២៦៥​ការិយាល័យ​នៅ​គ្រប់​ខេត្ត-​រាជធានី យល់​យ៉ាង​ច្បាស់​អំពី​មូលហេតុ​នៃ​ផល​លំបាក​ទាំង​អស់​នេះ​ហើយ​ដែល​នាំឱ្យ​កើន​ឡើង​នូវ​ថ្លៃ​ដើម​អាជីវកម្ម ។

ដើម្បី​ជួយ​សម្រួល​នូវ​ផល​លំបាក​ទាំង​អស់​នេះ ធនាគារ អេស៊ីលីដា បាន​ប្រើប្រាស់​ប្រព័ន្ធ​ដែល​មាន​ទំនាក់ទំនង​ប្រតិបត្តិការ​ជា​ប្រចាំ ដើម្បី​បង្កើត​នូវ​បណ្ដុំ​សេវា​ចាត់ចែង​សាច់ប្រាក់ សម្រាប់​តម្រូវ​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ផ្នែក​ជំនួញ និង​ធ្វើឱ្យ​លំហូរ​សាច់ប្រាក់​របស់​លោក​អ្នក ដំណើរ​ការ​ទៅ​យ៉ាង​ប្រសើរ​បំផុត ។

ធនាគារ អេស៊ីលីដា នឹង​ផ្តល់​ជូន​លោក-អ្នក​នូវ​សេវា​រហ័ស​ជាមួយ​នឹង​ទំនុក​ចិត្ត​យ៉ាង​រឹង​មាំ ដោយ​មាន​ការ​គាំទ្រ​ពី​អ្នក​វិនិយោគ​អន្តរជាតិ និង​កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិជ្ជា​ថ្មី​បំផុត សម្រាប់​ទំនាក់ទំនង​ទៅ​សាខា​គ្រប់​ខេត្ត-​រាជធានី ។

ធនាគារ​អេស៊ីលីដា មាន​បម្រើ​សេវា​ចាត់ចែង​សាច់​ប្រាក់​ជា​ច្រើន ដូច​មាន​នៅ​ក្នុង​តារាង​នៅ​ខាង​ក្រោម ៖

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,១៩លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩០១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖