navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន
សេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន
សេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន គឺជាការព្រមព្រៀងទិញ-លក់រូបិយវត្ថុ ឬរូបិយប័ណ្ណណាមួយ រវាងធនាគារអេស៊ីលីដា ភីអិលស៊ី និងអតិថិជន ដោយអត្រាប្តូរប្រាក់ត្រូវបានកំណត់ទុកជាមុន ដើម្បីជាមធ្យោបាយក្នុងការទូទាត់រូបិយវត្ថុ ឬរូបិយប័ណ្ណនោះ នៅកាលបរិច្ឆេទជាក់លាក់ នាពេលអនាគត ។
អត្ថប្រយោជន៍
- បង្ការហានិភ័យផ្សេងៗ ដែលអាចកើតមានឡើងដោយការប្រែប្រួលអត្រាប្តូរប្រាក់ នៅពេលអនាគត
- អាចទទួលបានប្រាក់ចំណេញ ប្រសិនបើអត្រាប្តូរប្រាក់នៅលើទីផ្សារល្អជាងអត្រាដែលបានព្រមព្រៀង
- មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗទៀត របស់ធនាគារអេស៊ីលីដា ភីអិលស៊ី
លក្ខណៈពិសេស
- អត្រាប្តូរប្រាក់ត្រូវបានកំណត់ទុកជាមុន សម្រាប់ជាមធ្យោបាយក្នុងការទូទាត់រូបិយវត្ថុ ឬរូបិយប័ណ្ណនៅកាលបរិច្ឆេទដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចសន្យា
- កិច្ចសន្យាអាចធ្វើឡើងរវាងរូបិយវត្ថុក្នុងស្រុក និងរូបិយប័ណ្ណបរទេស ឬរវាងរូបិយប័ណ្ណបរទេស
- កិច្ចសន្យា មានរយៈពេលចាប់ពី ៣ថ្ងៃ រហូតដល់ ១២ខែ
ប្រភេទប្រាក់ ទំហំសាច់ប្រាក់ និងរយៈពេលកិច្ចសន្យា
- ធនាគារអេស៊ីលីដា ភីអិលស៊ី ទទួលទិញ ឬលក់ជូនអតិថិជននូវរូបិយវត្ថុ និងរូបិយប័ណ្ណផ្សេងៗដូចជា ៖ ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ប្រាក់ដុល្លារអូស្ត្រាលី ប្រាក់បាតថៃ ប្រាក់ដុងវៀតណាម និងរូបិយប័ណ្ណផ្សេងៗទៀត អាស្រ័យលើសក្តានុពលទីផ្សារជាក់ស្តែង
- កិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន មានទំហំចាប់ពី ១០.០០០ ដុល្លារអាមេរិក ឬសមមូល ឡើងទៅ
- កិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន មានរយៈពេលអតិបរមា ០៦ខែ
លក្ខខណ្ឌតម្រូវ
- ត្រូវទំនាក់ទំនងមកសាខាធនាគារអេស៊ីលីដា ដើម្បីសាកសួរព័ត៌មានសេវាប្តូររូបិយប័ណ្ណទុកមុន ដូចជា ប្រភេទរូបិយប័ណ្ណ ទំហំទឹកប្រាក់ និងកាលបរិច្ឆេទទូទាត់ជាដើម ។
- ត្រូវមានគណនីជាមួយធនាគារអេស៊ីលីដា (ករណីគ្មានគណនី ត្រូវបំពេញពាក្យស្នើសុំបើកគណនីជាមុន) ។
- បំពេញពាក្យស្នើសុំ និងចុះកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន ។
- ត្រូវមានសាច់ប្រាក់នៅក្នុងគណនីសម្រាប់តម្កល់ធានា ១០ភាគរយ នៃចំនួនទឹកប្រាក់សរុបក្នុងកិច្ចសន្យា ។
- ត្រូវមានសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងគណនី មុនថ្ងៃទូទាត់ចំនួនមួយថ្ងៃនៃថ្ងៃធ្វើការ ឬនៅថ្ងៃទូទាត់ក្នុងម៉ោងធ្វើការ ដើម្បីឱ្យធនាគារអាចទូទាត់សាច់ប្រាក់ប្តូរបាន នៅថ្ងៃប្រសិទ្ធភាពដែលបានព្រមព្រៀង ។