www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​ចាត់ចែង​សាច់ប្រាក់navigate_nextសេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព

សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព 

សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព គឺ​ជា​ប្រភេទ​សេវា​បញ្ញើ​មួយ ដែល​ធនាគារ​ទទួល​ថែរក្សា គ្រប់គ្រង និង​ចាត់ចែង​រាល់​ទ្រព្យ​សម្បត្តិ ដូចជា​ឯកសារ​និង​វត្ថុ​មាន​តម្លៃ​ផ្សេងៗ ដែល​អតិថិជន​បាន​ដាក់​បញ្ញើ​ជា​មួយ ។ ធនាគារ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​ខូច​ខាត ឬ​បាត់​បង់​នូវ​ទ្រព្យ​សម្បត្តិ​ដែល​អតិថិជន​បាន​ដាក់​បញ្ញើ ។

ដោយ​ឡែក ចំពោះ​ធនាគារ​អេស៊ីលីដា សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព​នាពេល​បច្ចុប្បន្ន​នេះ ទទួល​ថែរក្សា គ្រប់គ្រង និង​ចាត់ចែង​តែ​ឯកសារ​មាន​តម្លៃ​ផ្សេងៗ ដែល​អតិថិជន​បាន​យក​មក​ដាក់​បញ្ញើ​តែ​ប៉ុណ្ណោះ ដែល​រួមមាន​ដូចជា ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​អចលនវត្ថុ លិខិត​បណ្តាំ​មរតក​ឬ​ពិន័យកម្ម ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍ អនុស្សរណៈ​និង​លក្ខន្តិកៈ​របស់​អង្គការ​ឬ​ក្រុមហ៊ុន គោលការណ៍​របស់​ស្ថាប័ន និង​ឯកសារ​មាន​តម្លៃ​ផ្សេងៗ​ទៀត ។

អត្ថប្រយោជន៍

លក្ខណៈ​ពិសេស

កម្រៃ​សេវា

ប្រភេទ​ឯកសារ កម្រៃ​សេវា​ក្នុង​មួយ​ឆ្នាំ
លិខិត​បណ្តាំ​មរតក ឬ​ពិន័យកម្ម ១៥ដុល្លារ/ច្បាប់
គោលការណ៍​របស់​ស្ថាប័ន ២៥ដុល្លារ/ច្បាប់
ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ២៥ដុល្លារ/ច្បាប់
អនុស្សរណៈ និង​លក្ខន្តិកៈ ៣០ដុល្លារ/ច្បាប់
ឯកសារ​ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍន៍ ៣៥ដុល្លារ/ច្បាប់

លក្ខខណ្ឌ​តម្រូវ

ការ​ខូច​ខាត ឬ​បាត់​បង់​វិក្កយបត្រ​ទទួល​បញ្ញើ​​ឯកសារ

កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោលបំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,១១លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖