www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​ចាត់ចែង​សាច់ប្រាក់navigate_nextសេវា​ប្រមូលប្រាក់​បង់ពន្ធnavigate_nextបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ពីក្រៅប្រទេស តាម SWIFT

បង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ពីក្រៅប្រទេស តាម SWIFT

ACLEDA Photo

ធនាគារ អេស៊ីលីដា ទទួលបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ពីក្រៅប្រទេស ជូនអគ្គនាយកដ្ឋានពន្ធដារ នៅរៀងរាល់ថ្ងៃធ្វើការ (ពីថ្ងៃច័ន្ទ ដល់សុក្រ) តាមរយៈការផ្ទេរប្រាក់ចូលពីក្រៅប្រទេស (Inward Telegraphic Transfer - ITT) ដោយអនុវត្តតាមជំហានដូចខាងក្រោម៖

  1. ចូលប្រកាសពន្ធតាមរយៈប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបញ្ចូល ឬបំពេញចំនួនទឹកប្រាក់ពន្ធ លេខគណនី និងបោះពុម្ពទម្រង់ P101 ឬប្រើលេខ Barcode នៅលើលិខិតស្នើសុំបង់ប្រាក់ពន្ធ​ដែលបានបោះពុម្ពចេញពីប្រព័ន្ធ។
  2. គណនាទឹកប្រាក់ផ្ទេរ និងកម្រៃសេវាធនាគារ ឲ្យបានត្រឹមត្រូវ ដើម្បីបង់ពន្ធជាប្រាក់រៀល តាមចំនួនដែលមាននៅក្នុងទម្រង់ P101/Barcode និងអត្រាប្តូរប្រាក់ ដោយ​យក​អត្រា​សម្រាប់​បង់ពន្ធអាករ​លើតម្លៃបន្ថែម (VAT) ពីក្រៅប្រទេស ដែលជាអត្រាប្តូរប្រាក់ថេរ មានសុពលភាព​ប្រើប្រាស់ពេញមួយថ្ងៃ។
  3. កម្រៃសេវា គិតក្នុងមួយវិក្កយបត្រ (ITT rate per Single Invoice)៖ 0.10% (អប្ប. 10ដុល្លារអាមេរិក ឬសមមូល)។ ធនាគារនឹងគិតកម្រៃសេវា 10ដុល្លារអាមេរិក ឬសមមូល ចំពោះពន្ធស្មើសូន្យ។
  4. ផ្ទេរប្រាក់ពីធនាគារក្រៅប្រទេស មកធនាគារ អេស៊ីលីដា តាមព័ត៌មានផ្ទេរប្រាក់ដូចខាងក្រោម៖
  5. បន្ទាប់ពីផ្ទេរប្រាក់រួច សូមផ្ញើអ៊ីម៉ែលមកធនាគារ អេស៊ីលីដា (tax.operations@acledabank.com.kh) ដោយភ្ជាប់មកជាមួយនូវទម្រង់ P101 ឬលេខ Barcode លើទម្រង់លិខិតស្នើសុំបង់ប្រាក់ពន្ធ និងវិក្កយបត្រផ្ទេរប្រាក់ ដើម្បីស្នើសុំបង់ពន្ធ។
  6. ក្រោយពេលធនាគារបង់ពន្ធរួចរាល់ លោកអ្នកនឹងទទួលបានអ៊ីម៉ែលឆ្លើយតបវិញ ដោយមានភ្ជាប់នូវវិក្កយបត្របង់ពន្ធ (Single Invoice) ដែលបានបោះពុម្ពចេញពីប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។ ដោយឡែកវិក្កយបត្របង់ពន្ធច្បាប់ដើម (ពណ៌ស និងផ្កាឈូក) ធនាគារ អេស៊ីលីដា នឹងផ្ញើទៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ តាមកិច្ចព្រមព្រៀង ដើម្បីរក្សាទុកជាឯកសារ-កាលប្បវត្តិ។

កំណត់សម្គាល់

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,១៩លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៨៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖