navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាឥណទានnavigate_nextឥណទានបៃតង
ឥណទានបៃតង
សង្គមកិច្ច និរន្តរភាព និងនិរន្តរភាពភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងទៀត
ឥណទាននេះសម្រាប់ផ្តល់ជូនអតិថិជនប្រភេទអាជីវកម្ម មានលក្ខខណ្ឌស្តង់ដារបរិស្ថាន និងសង្គម ដើម្បីមានប្រភពទុនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងវិស័យបៃតង សង្គម និរន្តរភាព និងនិរន្តរភាពភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងទៀត។
ធនាគារ អេស៊ីលីដា តែងតែយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានបានល្អប្រសើរ និងគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា (Cambodian Sustainable Finance Principles "CSFP") ក៏ដូចជាការប្តេជ្ញាចិត្តផ្តល់ឥណទានជូនអតិថិជន ដែលគិតគូរអំពីធម្មជាតិ បរិស្ថាន និងសង្គម។
លក្ខណៈពិសេស
- រយៈពេលខ្ចី រហូតដល់ ៦ឆ្នាំ ឬលើសពីនេះក៏បាន
 - ការប្រាក់ក្នុងមួយឆ្នាំចាប់ពី
 - ប្រាក់រៀល៖ ៧,៧៥%
 - ប្រាក់ដុល្លារអាមេរិក៖ ៦,៧៥%
 - ប្រាក់បាត៖ ៧,៧៥%
 - របៀបសងប្រាក់ អាចបត់បែនតាមតម្រូវការជាក់ស្តែង និងតាមការព្រមព្រៀង
 
លក្ខខណ្ឌតម្រូវសម្រាប់អតិថិជន
- ឯកត្តជន
 - មានទីលំនៅអចិន្ត្រៃយ៍ និងមានឯកសារបញ្ជាក់អត្តសញ្ញាណ
 - មានអាជីវកម្ម និងមានឯកសារស្របច្បាប់
 - មានគម្រោងជំនួញ ឬមុខរបរច្បាស់លាស់
 - មានទុនផ្ទាល់ខ្លួនក្នុងមុខរបរយ៉ាងតិច ២០% នៃទុនវិនិយោគសរុប
 - មានទ្រព្យសម្បត្តិដាក់ធានាឥណទាន
 - ក្រុមហ៊ុន (នីតិបុគ្គល)
 - មានឯកសារកំណត់អត្តសញ្ញាណ លិខិតផ្ទេរសិទ្ធិ ការសម្រេចរបស់ក្រុមហ៊ុន ។ល។
 - មានឯកសារអាជីវកម្មស្របច្បាប់
 - មានមុខជំនួញ ឬមុខរបរ និងមានទុនក្នុងមុខរបរយ៉ាងតិច ២០% នៃទុនវិនិយោគសរុប
 - មានរបាយការណ៍វាយតម្លៃនៃគម្រោង និងខ្នាតតាមសូចនាករ ក្នុងវិស័យឥណទានផ្សេងៗ ។ល។
 
លក្ខខណ្ឌនៃការផ្តល់ឥណទាន
ធនាគារ អេស៊ីលីដា ផ្តល់ "ឥណទានបៃតង សង្គមកិច្ច និរន្តរភាព និងនិរន្តរភាពភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងទៀត" ជូនដល់អតិថិជន ឬក្រុមហ៊ុន សហគ្រាស ដែលមានតម្រូវការប្រើប្រាស់ឥណទានទៅតាមគោលបំណងស្ថិតក្នុងវិស័យអាទិភាព ដូចខាងក្រោម៖
- ឥណទានបៃតង
 - ថាមពលកកើតឡើងវិញ
 - អគារបៃតង
 - ប្រសិទ្ធភាពថាមពល
 - ការដឹកជញ្ជូនដោយប្រើថាមពលស្អាត
 - ការគ្រប់គ្រងទឹក និងកាកសំណល់ប្រកបដោយចីរភាព
 - ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ
 - ការទប់ស្កាត់ និងការត្រួតពិនិត្យការបំពុលបរិយាកាស
 - ឥណទានសង្គមកិច្ច
 - ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលមានតម្លៃសមរម្យ
 - លទ្ធផលទទួលបានសេវាកម្មសំខាន់ៗ
 - លំនៅឋានតម្លៃសមរម្យ
 - ប្រព័ន្ធសន្តិសុខស្បៀងអាហារ និងនិរន្តរភាព
 - ការគ្រប់គ្រងធនធានធម្មជាតិមានជីវិតប្រកបដោយចីរភាព និងការប្រើប្រាស់ដី
 - ឥណទាននិរន្តរភាព
 - ឥណទាននិរន្តរភាពភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងទៀត
 
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងសាខាធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង)៖ ០១៥ ៩៩៩ ២៣៣, ០២៣ ៩៩៤ ៤៤៤


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY
    









    

