navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាឥណទានnavigate_nextឥណទានសម្រាប់ទុនបង្វិល
ឥណទានសម្រាប់ទុនបង្វិល
ឥណទានសម្រាប់ទុនបង្វិល គឺជាសេវាឥណទានមួយប្រភេទ ដែលអនុញ្ញាតឱ្យអ្នកខ្ចីដកប្រាក់រហូតដល់កម្រិតមួយដែលបានកំណត់ក្នុងកិច្ចសន្យា ហើយអនុញ្ញាតឱ្យអ្នកខ្ចី សងត្រលប់មកវិញទាំងអស់ ឬមួយផ្នែក ។ អតិថិជនអាចជ្រើសរើសសងនៅកាលវសាននៃឥណទាន ។ ឥណទានសម្រាប់ទុនបង្វិល គឺជាឥណទានមួយ ដែលផ្តល់ទៅឱ្យអតិថិជនសម្រាប់រយៈពេលខ្លី ដោយមានទ្រព្យសម្បត្តិជាក់លាក់ដើម្បីដាក់ធានា ។
ធនាគារអេស៊ីលីដា ផ្តល់ឥណទានសម្រាប់ទុនបង្វិលទៅឱ្យអតិថិជនជាប្រាក់រៀល ប្រាក់បាត និងប្រាក់ដុល្លារអាមេរិក ។
រយៈពេលខ្ចី ទំហំឥណទាន និងអត្រាការប្រាក់
- រយៈពេលខ្ចីអតិបរមា ២៤ខែ
- ឥណទានដែលមានទំហំ ចាប់ពី ៤០.០០០.០០០ រៀល
- អត្រាការប្រាក់ ចាប់ពី ៩,២៥% ក្នុងមួយឆ្នាំ
លក្ខខណ្ឌតម្រូវ
- ជានីតិជន (មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ)
- មានប្រវត្តិ និងអត្តចរិតល្អ
- មានមុខរបរជំនួញ ឬប្រភពចំណូលច្បាស់លាស់ស្របច្បាប់
- មានទីលំនៅអចិន្ត្រៃយ៍
- មានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់កម្មសិទ្ធិអចលទ្រព្យ ប័ណ្ណស្តុកទំនិញ-វត្ថុធាតុដើម ឬលិខិតផ្សេងៗទៀតដែលអាចជំនួសបាន ។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងមកសាខារបស់ធនាគារអេស៊ីលីដា ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ធ្វើការទំនាក់ទំនងមកការិយាល័យទំនាក់ទំនងអតិថិជន ។