navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextទូទាត់វិក្កយបត្រnavigate_nextអេស៊ីលីដាម៉ូបាល
ទូទាត់វិក្កយបត្រតាមអេស៊ីលីដាម៉ូបាល
លោកអ្នកអាចទូទាត់វិក្កយបត្រគ្រប់ប្រភេទ បានយ៉ាងងាយស្រួលនិងឆាប់រហ័ស តាមរយៈអេស៊ីលីដាម៉ូបាល លើទូរស័ព្ទដៃរបស់លោកអ្នក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាមួយក្រុមហ៊ុនដូចខាងក្រោម ៖

ក្រុមហ៊ុន ប៊ុន លាង លី គ្លូប៊ល
ទូទាត់ដោយបញ្ចូល "លេខសម្គាល់អតិថិជន" ជាលេខវិក្កយបត្រ

ក្រុមហ៊ុន វិភូ ភពពុធ

ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា ភីអិលស៊ី
ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ និងកំពត

ក្រុមហ៊ុនសុវណ្ណភូមិ ដឹកសំរាម (ស្រុកមុខកំពូល)
ទូទាត់ដោយបញ្ចូល "លេខរៀងវិក្កយបត្រ"

សហគ្រាស សុង គឹមឡា ស្រុកអង្គស្នួល
ទូទាត់ដោយបញ្ចូល លេខសម្គាល់អតិថិជន ៦ខ្ទង់ចុងក្រោយ

សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.)
ទូទាត់រៀងរាល់ថ្ងៃទី១ ដល់ ទី១៥ នៃខែនីមួយៗ ដោយប្រើប្រាស់លេខសម្គាល់អតិថិជន (ID) ដូចនៅក្នុងវិក្កយបត្រអគ្គីសនីរបស់លោកអ្នក

អង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ
ទូទាត់ដោយបញ្ចូល "លេខអតិថិជន" នៅលើវិក្កយបត្ររបស់ អង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ
- verified អត្ថប្រយោជន៍
- volunteer_activism លក្ខណៈពិសេស
- rule លក្ខខណ្ឌទូទៅ
- ការបម្រើសេវាខ្លួនឯង ៖ ទូទាត់វិក្កយបត្រដោយខ្លួនឯង និងចំណេញពេលវេលា ។
- ភាពងាយស្រួល ៖ ទូទាត់វិក្កយបត្រ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានការរង់ចាំ ។
- ការត្រួតពិនិត្យ ៖ មានឱកាសចាត់ចែងចំណាយផ្សេងៗ និងត្រួតពិនិត្យដោយខ្លួនឯង ។
- ការចូលរួម ៖ ទទួលបានចំណេះដឹងថ្មីៗ ក្លាយជាមនុស្សទាន់សម័យ ព្រមទាំងអាចរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ។
- ឱកាសផ្សេងៗ ៖ មានឱកាសប្រើប្រាស់ផលិតផល និងសេវាផ្សេងៗទៀតរបស់ធនាគារ ក្នុងពេលដំណាលគ្នា ។
- អាចទូទាត់វិក្កយបត្រតាមរយៈសេវាអេស៊ីលីដាម៉ូបាល គ្រប់ពេលវេលា និងទីកន្លែង យ៉ាងងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ។
- អាចទូទាត់បានតាមតម្រូវការ ដោយគ្មានការកំណត់ចំនួនប្រតិបត្តិការ ឬចំនួនទឹកប្រាក់ប្រចាំថ្ងៃ ។
- បន្ទាប់ពីលោកអ្នកធ្វើប្រតិបត្តិការរួចភ្លាម ប្រព័ន្ធនឹងកាត់ចំនួនទឹកប្រាក់តាមវិក្កយបត្រចេញពីគណនីលោកអ្នក រួចផ្ទេរចូលទៅក្នុងគណនីរបស់ក្រុមហ៊ុនដោយស្វ័យប្រវត្តិ ។
- រូបិយប័ណ្ណ គឺអាស្រ័យទៅលើរូបិយប័ណ្ណ នៅក្នុងវិក្កយបត្ររបស់លោកអ្នក ។ ប្រសិនបើប្រភេទរូបិយប័ណ្ណនៃគណនីរបស់លោកអ្នកខុសពីរូបិយប័ណ្ណ នៅក្នុងវិក្កយបត្រ ប្រព័ន្ធនឹងប្តូរដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដា នៅពេលនោះ ។
- លោកអ្នកត្រូវបញ្ចូល លេខសម្គាល់អតិថិជន / លេខទីតាំងប្រើប្រាស់ចរន្ត / លេខទូរស័ព្ទ / លេខវិក្កយបត្រ ឱ្យបានត្រឹមត្រូវ នៅពេលធ្វើប្រតិបត្តិការទូទាត់ ។
- បន្ទាប់មក លោកអ្នកត្រូវបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទូទាត់ ឱ្យបានគ្រប់ចំនួនតាមវិក្កយបត្រជាក់ស្តែង ។
- លោកអ្នកអាចទូទាត់បានតែចំពោះវិក្កយបត្រក្នុងខែ ឬវិក្កយបត្រដែលនៅមានសុពលភាពប៉ុណ្ណោះ ។
- លោកអ្នកត្រូវទូទាត់ឱ្យបានគ្រប់ចំនួនតាមវិក្កយបត្រជាក់ស្តែង មុនកាលបរិច្ឆេទផុតកំណត់ចំនួន ១ថ្ងៃ ។ សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់ចរន្តអគ្គិសនី លោកអ្នកត្រូវទូទាត់ឱ្យបានមុនថ្ងៃផុតកំណត់បង់ប្រាក់ យ៉ាងតិចបំផុតពីរថ្ងៃនៃថ្ងៃធ្វើការ ។
- លោកអ្នកត្រូវមានទឹកប្រាក់គ្រប់គ្រាន់នៅក្នុងគណនី ទើបអាចទូទាត់បានជោគជ័យ ។
- ធនាគារមិនទទួលខុសត្រូវចំពោះបញ្ហាផ្សេងៗដែលអាចកើតឡើង ដោយការខកខានមិនបានបង់ប្រាក់ ឬបង់ប្រាក់មិនគ្រប់ចំនួនតាមវិក្កយបត្រជាក់ស្តែងនោះទេ ។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន បានគ្រប់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ។
ផ្នែកសាជីវកម្មអន្តរជាតិ

គាំទ្រនិងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកសាជីវកម្មអន្តរជាតិ ជូនដល់ក្រុមហ៊ុន និងវិនិយោគិន។
phone០១៥ ៨០០ ១៨២ / ៧០០ ១១១ / ៨០០ ៤៤៤
email


ធនាគារពិតស្ថិតនៅក្នុងដៃលោកអ្នក! មានអតិថិជនកំពុងប្រើចំនួន ៥,៤០លាននាក់។

យើងខ្ញុំសូមថ្លែងអរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់លោកអ្នក ដើម្បីផ្តល់ចំណាត់ថ្នាក់ និងយោបល់ ដល់ធនាគារ អេស៊ីលីដា ។