navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាផ្ទេរប្រាក់navigate_nextសេវាផ្ទេរប្រាក់ក្រៅប្រទេស តាមធូនេស
សេវាផ្ទេរប្រាក់ក្រៅប្រទេស តាមធូនេស
ផ្ទេរប្រាក់ក្រៅប្រទេស តាមធូនេស (Thunes) ជាសេវាផ្ទេរប្រាក់រហ័ស ជាមួយបណ្តាញប្រតិបត្តិការធនាគារអន្តរការី ដែលមានស្លាកសញ្ញាធូនេស។
អតិថិជនអាច ផ្ទេរប្រាក់ទៅក្រៅប្រទេស លើអេស៊ីលីដាម៉ូបាល និង ទទួលប្រាក់ពីក្រៅប្រទេសដោយស្វ័យប្រវត្តិ ទូទាំងពិភពលោក ប្រកបដោយសុវត្ថិភាពខ្ពស់ និងចំណាយថ្លៃសេវាទាប។
ការផ្ទេរប្រាក់
- អតិថិជនអាចផ្ទេរប្រាក់ទៅក្រៅប្រទេស តាមអេស៊ីលីដាម៉ូបាល បានគ្រប់ពេលវេលា គ្រប់ទីកន្លែងទូទាំងពិភពលោក។
- រូបិយប័ណ្ណ ដុល្លារអាមេរិក ក្នុងករណីគណនីផ្ទេរចេញជាប្រាក់រៀល ត្រូវប្តូរជាប្រាក់ដុល្លារអាមេរិកដោយស្វ័យប្រវត្តិ។
- ទំហំទឹកប្រាក់ផ្ទេរ រហូតដល់ ២.៥០០ដុល្លារ (ផ្ទេរទៅប្រទេសចិន រហូតដល់ ១.៣០០ដុល្លារ) ក្នុងមួយប្រតិបត្តិការ។
- ចំនួនប្រតិបត្តិការផ្ទេរចេញ ក្នុងមួយថ្ងៃបាន ៤ដង។
- ត្រូវបញ្ចូលព័ត៌មានផ្ទេរប្រាក់ ឱ្យបានត្រឹមត្រូវ។
កម្រៃសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស
ប្រទេសទទួលផល | គណនីទទួលផល | កម្រៃសេវា ក្នុងមួយប្រតិបត្តិការ |
---|---|---|
ទូទាំងពិភពលោក (លើកលែង ប្រទេសថៃ ចិន និងជប៉ុន) | គណនីវ៉លឡេត | 4.20$ |
គណនីធនាគារ | 5.00$ | |
សាច់ប្រាក់ | 5.10$ | |
ប្រទេសថៃ | គណនីធនាគារ | 5.50$ |
ចិន-ជប៉ុន | គណនីវ៉លឡេត, គណនីធនាគារ, សាច់ប្រាក់ | 7.50$ |
ការទទួលប្រាក់
- ការទទួលប្រាក់ផ្ទេរតាមធូនេស ពីគ្រប់ទីកន្លែងទូទាំងពិភពលោក ចូលគណនីធនាគាររបស់អ្នកទទួលដោយផ្ទាល់ នៅធនាគារ អេស៊ីលីដា ក្នុងប្រទេសកម្ពុជា ភ្លាមៗ ដោយមិនគិតថ្លៃសេវាបន្ថែម។
- អតិថិជនមានគណនី ជាមួយធនាគារ អេស៊ីលីដា អាចទទួលប្រាក់ផ្ទេរចូលភ្លាមៗដោយស្វ័យប្រវត្តិ គ្រប់ពេលវេលា ជាដុល្លារអាមេរិក ឬប្រាក់រៀល អាស្រ័យលើប្រភេទរូបិយប័ណ្ណគណនីរបស់អ្នកទទួល។
- ទំហំទឹកប្រាក់ទទួលបាន ៥.០០០ដុល្លារ ឬសមមូល ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃទទួលបាន ១០.០០០ដុល្លារ ឬសមមូល
- ចំនួនប្រតិបត្តិការទទួលប្រាក់ ក្នុងមួយថ្ងៃបាន ៤ដង។
ការកែប្រែព័ត៌មាន និងការបង្វែរសាច់ប្រាក់
- រាល់ប្រតិបត្តិការផ្ទេរប្រាក់ចូលគណនីរបស់អ្នកទទួល បានជោគជ័យ ធនាគារមិនអាចកែប្រែ ឬបញ្ឈប់ប្រតិបត្តិការ ឬបង្វែរសាច់ប្រាក់ត្រលប់វិញបានឡើយ។
- ចំពោះការផ្ទេរទៅអ្នកទទួល ជាសាច់ប្រាក់ អតិថិជនអាចកែប្រែព័ត៌មាន ឬមោឃភាពដោយបង្វែរសាច់ប្រាក់ត្រលប់វិញ ក្នុងករណីអ្នកទទួលមិនទាន់បានដកប្រាក់។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ២៤ម៉ោង)។