www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​ផ្ទេរ​ប្រាក់navigate_nextសេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ វ៉េសស្ទឺន យូញៀន

សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ វ៉េសស្ទឺន យូញៀន 

ACLEDA Photo

មាន​ភាព​ងាយ​ស្រួល​បំផុត​សម្រាប់​លោក​អ្នក​ក្នុង​ការ​ផ្ទេរ​ប្រាក់ គឺ​គ្រាន់​តែ​ប្រើ​ប្រាស់​សេវា​របស់ វ៉េសស្ទឺន យូញៀន ផ្ទេរ​ប្រាក់ ដែល​មាន​នៅ​ពាស​ពេញ​ពិភព​លោក។

លោកអ្នក​អាច​ផ្ទេរ-ទទួលប្រាក់​ក្រៅប្រទេស​ទូទាំង​ពិភពលោក តាមវ៉េសស្ទឺន យូញៀន លើ​អេស៊ីលីដា​ម៉ូបាល បាន​យ៉ាង​ងាយ​ស្រួល។

ភាព​ជឿ​ជាក់

វ៉េសស្ទឺន យូញៀន ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ជូន​ដល់​អតិថិជន​របស់​ខ្លួន​អស់​រយៈ​ពេល​ជាង ១៤០ ឆ្នាំ​មក​ហើយ។ គ្រប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ត្រូវ​បាន​ត្រួត​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​ដោយ​លេខ​សម្ងាត់ ដើម្បី​ធានា​ថា ប្រាក់​របស់​លោក​អ្នក​ត្រូវ​បាន​ប្រគល់​ដល់​មនុស្ស​ដែល​លោក​អ្នក​ផ្ញើ​ទៅ​ឱ្យ គ្រប់​ចំនួន យ៉ាង​ឆាប់​រហ័ស ។

រហ័ស​ទាន់​ចិត្ត

ប្រាក់​ផ្ញើ​នឹង​ត្រូវ​បាន​ទទួល​ភ្លាមៗ ក្រោយ​ពី​ការ​ផ្ទេរ​មក​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ(១) ។ វ៉េសស្ទឺន យូញៀន បាន​ប្រើ​ប្រាស់​បច្ចេកវិជ្ជា​អេឡិចត្រូនិក​ដ៏​ទំនើប​បំផុត និង​បណ្តាញ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​មាន​តែ​មួយ​គត់​នៅ​ពាស​ពេញ​ពិភព​លោក ក្នុង​ការ​ទូទាត់​ភ្លាមៗ​នៅ​ពេល​តែ​មួយ បាន​រហូត​ដល់​ជាង ២០០ ប្រទេស​នៅ​លើ​ពិភព​លោក ។

ភាព​ងាយ​ស្រួល

ភ្នាក់ងារ​របស់​វ៉េសស្ទឺន យូញៀន មាន​ទីតាំង​ជា​ច្រើន​ពាស​ពេញ​ពិភព​លោក សម្រាប់​បម្រើ​សេវា​ផ្ទេរ​ប្រាក់​ ដោយ​ពុំ​ចាំ​បាច់​មាន​គណនី​នៅ​ធនាគារ ។ ភាគ​ច្រើន​នៅ​ការិយាល័យ​របស់​ភ្នាក់ងារ វ៉េសស្ទឺន យូញៀន មាន​ផ្តល់​សេវា​រាល់​ម៉ោង ពេញ​មួយ​សប្តាហ៍ ។

ដើម្បី​ផ្ញើ​ប្រាក់

លោក​អ្នក​អាច​ផ្ញើប្រាក់​ទៅ​ក្រៅប្រទេស​បាន​ភ្លាមៗ ទូទាំង​ពិភពលោក នៅលើ​អេស៊ីលីដាម៉ូបាល បាន ៤ដង ក្នុងមួយថ្ងៃ និងក្នុងមួយដងបាន ៩៩៩៩ ដុល្លារអាមេរិក

  1. ឬក៏​អញ្ជើញ​មក​កាន់​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដែល​មាន​បម្រើ​សេវា​វ៉េសស្ទឺន យូញៀន និង​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក
  2. បំពេញ​ទម្រង់​ផ្ញើ​ប្រាក់ រួច​ប្រគល់​ទៅ​ឱ្យភ្នាក់ងារ ជា​មួយ​នឹង​ទឹក​ប្រាក់​ដែល​លោក​អ្នក​ត្រូវ​ការ​ផ្ញើ កម្រៃ​សេវា និង​អត្តសញ្ញាណ​ប័ណ្ណ​របស់​លោក​អ្នក
  3. ភ្នាក់ងារ​របស់​វ៉េសស្ទឺន យូញៀន នឹង​ផ្តល់​វិក្កយបត្រ​ផ្ញើ​ប្រាក់ និង​លេខ​សម្ងាត់
  4. ទូរស័ព្ទ​ទៅ​កាន់​អ្នក​ទទួល​ប្រាក់ ដោយ​ប្រាប់​ពី​ឈ្មោះ​អ្នក​ផ្ញើ ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ញើ ឈ្មោះ​ប្រទេស​ដែល​ផ្ញើ និង​លេខ​សម្ងាត់​ចំនួន ១០​ខ្ទង់ ។ សូម​កុំ​ផ្តល់​ព័ត៌មាន​ទាំង​នេះ​ទៅ​កាន់​អ្នក​ដទៃ ក្រៅ​ពី​អ្នក​ដែល​ត្រូវ​ទទួល​ប្រាក់ ។

ដើម្បី​ទទួល​ប្រាក់

លោកអ្នក​អាច​ទទួល​ប្រាក់​ផ្ទេរ​មក​ពី​ក្រៅ​ប្រទេស​ភ្លាមៗ ទូទាំង​ពិភពលោក តាម Western Union នៅលើអេស៊ីលីដាម៉ូបាល បាន ៤ដង ក្នុងមួយថ្ងៃ និងក្នុងមួយដងបាន ២៥០០ ដុល្លារអាមេរិក

  1. ឬក៏​អញ្ជើញ​មក​កាន់​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដែល​មាន​បម្រើ​សេវា​វ៉េសស្ទឺន យូញៀន និង​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក
  2. បំពេញ​ទម្រង់​បែប​បទ​ទទួល​ប្រាក់ ដោយ​បញ្ជាក់​ពីឈ្មោះ​អ្នក​ផ្ញើ ចំនួន​ទឹក​ប្រាក់ ឈ្មោះប្រទេស​ដែល​ផ្ញើ និង​លេខ​សម្ងាត់​ឱ្យ​បាន​ត្រឹម​ត្រូវ
  3. ប្រគល់​ទម្រង់​ទទួល​ប្រាក់​នេះ និង​អត្តសញ្ញាណ​ប័ណ្ណ​របស់​លោក​អ្នក ទៅ​ឱ្យ​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា
  4. ចុះ​ហត្ថលេខា​នៅ​លើ​វិក្កយបត្រ រួច​ហើយ​លោក​អ្នក​នឹង​ទទួល​បាន​ប្រាក់​ភ្លាម ។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ភ្នាក់ងារ វ៉េសស្ទឺន យូញៀន នៅ​កម្ពុជា ។ ធនាគារ​អេស៊ីលីដា ជា​ភ្នាក់ងារ​ផ្ទាល់​របស់ វ៉េសស្ទឺន យូញៀន ផ្តល់​ភាព​ងាយ​ស្រួល​ជូន​លោក​អ្នក​ក្នុង​ការ​ផ្ញើ​ប្រាក់ និង​ទទួល​ប្រាក់​ពី​ប្រទេស​ក្រៅ​បាន​ឆាប់​រហ័ស និង​ងាយ​ស្រួល​បំផុត ។ សូម​ទាក់​ទង​មក​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដែល​មានបម្រើ​សេវា​វ៉េសស្ទឺន យូញៀន និង​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ។

 (១) រយៈពេល​ដែល​ទទួល​ប្រាក់ គឺ​អាស្រ័យ​ទៅ​តាម​ការ​បម្រើ និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​របស់​ភ្នាក់​ងារ​នៅ​តាម​តំបន់​នីមួយៗ ។ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា​ទម្រង់​ផ្ញើ​ប្រាក់​របស់​វ៉េសស្ទឺន យូញៀន ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,១៩លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩១១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖