navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាពាក់ព័ន្ធមូលបត្រ និងបរធន
សេវាពាក់ព័ន្ធមូលបត្រ និងបរធន
-
សេវារក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ
ធនាគារ អេស៊ីលីដា ផ្តល់ជូននូវសេវារក្សាសុវត្ថិភាពសាច់ប្រាក់ និងសេវារក្សាសុវត្ថិភាពមូលបត្រ ប្រកបដោយទំនុកចិត្ត ជូនដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាពសាច់ប្រាក់ និងសុវត្ថិភាពមូលបត្ររបស់លោកអ្នកទៅតាមតម្រូវការ។
-
សេវាប្រតិបត្តិការ RTP
ធនាគារ អេស៊ីលីដា ជាធនាគារឈានមុខគេ ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា ជាភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់...
-
សេវាមូលបត្ររដ្ឋ
ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពី និយ័តករមូលបត្រកម្ពុជា ដើម្បីផ្តល់សេវាជាអន្តរការី ក្នុងការទិញ-លក់មូលបត្ររដ្ឋ (បរិវិសកម្ម ជួញដូរ និងទូទាត់) ជូនក្រុមហ៊ុនធានារ៉ាប់រង, ប.ស.ស និងអតិថិជន-សាធារណជន (ទាំងជនជាតិខ្មែរ និងបរទេស) ព្រមទាំងក្រុមហ៊ុន-ស្ថាប័នផ្សេងៗទៀត។
-
បរធនបាលកិច្ចពាណិជ្ជកម្ម
ដើម្បីស្វែងរកប្រាក់ចំណេញសម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬបុគ្គលណាមួយជាក់លាក់ ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។
-
ត្រូវបង្កើតឡើងនៅពេលដែលបរធនបាលទាយកធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅបរធនបាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងសង្គម ដូចជាក្នុងគោលបំណងវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬវិទ្យាសាស្ត្រ។
-
ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ។
-
ត្រូវបានបង្កើតឡើងដោយបរធនបាលទាយកជារូបវន្តបុគ្គល ដោយបរធនបាលទាយកជារូបវន្តបុគ្គលនោះធ្វើប្រទានកម្មទ្រព្យសម្បត្តិ ឬមូលនិធិរបស់ខ្លួនឲ្យទៅបរធនបាល សម្រាប់ជាប្រយោជន៍របស់ខ្លួនផ្ទាល់ ឬបុគ្គលដែលកំណត់ជាក់លាក់ដោយបរធនបាលទាយក។
-
បរធនបាលកិច្ចហិរញ្ញវត្ថុ
ជាមូលនិធិទាំងឡាយដែលទទួលបានពីដៃគូអភិវឌ្ឍន៍ក្នុងការផ្តល់មូលនិធិដើម្បីយកទៅអភិវឌ្ឍក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។