navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextរបាយការណ៍ប្រចាំឆ្នំា២០២៤ របស់ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍ប្រចាំឆ្នំា២០២៤ របស់ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
សម្រាប់ឆ្នាំ២០២៤ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ៣,៥២ ទ្រីលានរៀល កើនឡើងចំនួន ១១៩,៣២ ប៊ីលានរៀល ស្មើនឹង ៣,៥១% ធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២៣ និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ៤៩៣,៣៨ ប៊ីលានរៀល ដែលថយចុះចំនួន ១១៥,១២ ប៊ីលានរៀល ស្មើនឹង ១៨,៩២% ធៀបនឹងដំណាច់ឆ្នាំ២០២៣។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៤៣,៦១ ទ្រីលានរៀល ដែលកើនឡើងចំនួន ៣,៨០ ទ្រីលានរៀល ស្មើនឹង ៩,៥៥% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៩៧ ទ្រីលានរៀល កើនឡើងចំនួន ៣៥២,២៨ ប៊ីលានរៀល ស្មើនឹង ៦,២៧% ធៀបនឹងដំណាច់ឆ្នាំ២០២៣។
សូចនាករសំខាន់ៗនៅក្នុងឆ្នាំ២០២៤ មានដូចខាងក្រោម៖
- ចំណេញធៀបនឹងមូលធនមធ្យម: ៨,៥១%
- ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ១,១៨%
- ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ១១,៤២%
- ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ៤,០៧%
- ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៥,៧១%
- ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨៥,១៧%
- អនុបាតឥណទានមិនដំណើរការ(*): ៥,៤៧%
- អនុបាតសាធនភាព: ១៨,៦៤%
- អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ២៥០,៧៦%
(*) អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៤៥៤ នាក់
របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី