navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextព័ត៌មានបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំnavigate_nextលទ្ធផលនៃការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
លទ្ធផលនៃការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
តាងនាមឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក យើងខ្ញុំ ដែលជាក្រុមហ៊ុនធានាទិញមូលបត្រសម្រាប់សំណើបោះផ្សាយសញ្ញាបណ្ណនេះ មានសោមនស្សក្នុងការជូនដំណឹងដល់វិនិយោគិនទាំងអស់ជ្រាបថា ការធ្វើបរិវិសកម្មលើសញ្ញាបណ្ណបន្ទាប់បន្សំរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ការបោះផ្សាយលើកទីមួយ ត្រូវបានបញ្ចប់ដោយស្ថាពរនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ជាមួយនឹងទំហំបោះផ្សាយសរុបចំនួន ៣៤៣.៣៥០.០០០.០០០រៀល សមមូលជាប្រាក់ដុល្លារស្មើនឹង ៨៥.៨៣៧.៥០០ ដុល្លារអាមេរិក។
ធនាគារជាតិនៃកម្ពុជា និង និយ័តករមូលបត្រកម្ពុជា បានអនុញ្ញាតក្នុងការបោះផ្សាយសញ្ញាបណ្ណនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ និង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រៀងគ្នា។ សំណើបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ មានទំហំសរុបរហូតដល់ ៤០០ ប៊ីលានរៀល (សមមូលជាប្រាក់ដុល្លារស្មើនឹង ១០០.០០០.០០០ ដុល្លារអាមេរិក)។ សញ្ញាបណ្ណនេះមានអត្រាគូប៉ុងថេរ ៨,៥% ក្នុងមួយឆ្នាំ និងមានឥណប្រតិទាន ៧ឆ្នាំ។ ការបោះផ្សាយជាលើកចុងក្រោយនៃសញ្ញាបណ្ណនេះនឹងត្រូវដាក់ឱ្យធ្វើបរិវិសកម្មនៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខ។
សូមមេត្តាពិនិត្យបញ្ជីវិនិយោគិនដែលទទួលបានជោគជ័យសម្រាប់ការធ្វើបរិវិសកម្មនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងតារាងខាងក្រោម។
ប្រសិនបើលោក/លោកស្រីមានចម្ងល់ សូមធ្វើការទំនាក់ទំនងមកកាន់ ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក តាមរយៈលេខទូរសព្ទ 023 969 161 ឬ អ៊ីមែល cf.rhbsc@rhbgroup.com ឬភ្នាក់ងារចែកចាយលក់មូលបត្ររបស់យើងខ្ញុំ គឺក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក តាមរយៈលេខទូរសព្ទ 015 800 291, 099 800 879 ឬ អ៊ីមែល selling.agent@acledasecurities.com.kh
សូមអរគុណ!
ល.រ | លេខបរិវិសកម្ម | ចំនួនទឹកប្រាក់សរុបដែលធ្វើបរិវិសកម្ម (ដុល្លារអាមេរិក) |
---|---|---|
1 | 001001 | 500,000 |
2 | 001002 | 10,000,000 |
3 | 001003 | 700,000 |
4 | 001004 | 50,000 |
5 | 001005 | 500,000 |
6 | 001006 | 100,000 |
7 | 001007 | 100,000 |
8 | 001008 | 150,000 |
9 | 001009 | 190,000 |
10 | 001010 | 10,000,000 |
11 | 002001 | 380,000 |
12 | 002002 | 50,000 |
13 | 002003 | 50,000 |
14 | 002004 | 100,000 |
15 | 002005 | 60,000 |
16 | 002006 | 40,000,000 |
17 | 002007 | 10,000,000 |
18 | 002008 | 70,000 |
19 | 002009 | 50,000 |
20 | 002010 | 150,000 |
21 | 002011 | 62,500 |
22 | 002012 | 600,000 |
23 | 002013 | 760,000 |
24 | 002014 | 500,000 |
25 | 002015 | 250,000 |
26 | 002016 | 75,000 |
27 | 002017 | 50,000 |
28 | 002018 | 50,000 |
29 | 002019 | 70,000 |
30 | 002020 | 610,000 |
31 | 002021 | 50,000 |
32 | 002022 | 300,000 |
33 | 002023 | 60,000 |
34 | 002024 | 200,000 |
35 | 002025 | 8,600,000 |
36 | 002026 | 200,000 |
37 | 002027 | 50,000 |
38 | 002028 | 50,000 |
39 | 002029 | 50,000 |
40 | 002030 | 50,000 |