www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០

ចំណងជើង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក
កាលបរិច្ឆេទ និងពេលវេលាប្រជុំ ២៣ វិច្ឆិកា ២០២០ ម៉ោង២ និង៣០នាទី
របៀបវារៈ
  • ១៣:០០ ការចុះឈ្មោះ​របស់​ភាគហ៊ុនិក
  • ១៤:៣០ ការណែនាំ​សមាជិក-សមាជិកា​ក្រុមប្រឹក្សាភិបាល
  • ១៤:៣៥ មតិ​ស្វាគមន៍​របស់​ប្រធាន​មហាសន្និបាត
  • ១៤:៤០ ការអនុម័ត​របៀបវារៈ​នៃ​កិច្ចប្រជុំ និង​បទបង្ហាញ​អំពី​ដំណើរការ​នៃ​ការបោះឆ្នោត
  • ១៤:៥០ ការអនុម័ត​ការផ្លាស់ប្តូរ​ស្លាកសញ្ញា​ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • ១៥:០០ ការអនុម័ត​ការវិនិយោគ​របស់​អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅក្នុងវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា
  • ១៥:១៥ ការអនុម័ត ស្តីពី​ការដក​ការវិនិយោគ​របស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា
  • ១៥:២៥ ការអនុម័ត​តែងតាំង​លោក Albertus Bruggink មកពីស្ថាប័ន ORIX ជា​អភិបាល​ថ្មី​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជំនួស​លោក Ryoji Nishimura
  • ១៥:៣០ ការអនុម័ត និង​ការទទួល​ស្គាល់​ការចូលនិវត្តន៍​របស់​អភិបាល​ដែល​តែងតាំង​ដោយ​ធនាគារ Triodos នៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • ១៥:៣៥ ការអនុម័ត​តែងតាំង​អភិបាល​ថ្មី​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • ១៥:៤០ ការអនុម័ត និង​ទទួលស្គាល់​ការតែងតាំង លោក Hideomi Shigematsu មក​ពី​ស្ថាប័ន SMBC ជា​តំណាង​ភាគហ៊ុនិក​ថ្មី​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជំនួស​លោក Yuichi Nishimura
  • ១៥:៤៥ ការអនុម័ត​ការកែប្រែ​លក្ខន្តិកៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • ១៦:០០ ការអនុម័ត​តែងតាំង​សវនករ​ឯករាជ្យ​ប្រចាំ​ធនាគារ សម្រាប់​ឆ្នាំ២០២១ សម្រាក​១៥នាទី
  • ១៦:៣០ ផ្សេងៗ
  • ១៦:៣៥ ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត
  • ១៨:០០ មតិ​បិទ​កម្មវិធី
សេចក្តីសង្ខេប​នៃ​លទ្ធផល​ប្រជុំ អង្គប្រជុំ​បាន​ពិនិត្យ ពិភាក្សា និង​បាន​អនុម័ត​នូវ​ចំណុច​ដូច​ខាងក្រោម៖
  1. អនុម័ត​លើ​ការផ្លាស់ប្តូរ​ស្លាកសញ្ញា​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​កែលម្អ​នូវ​រូបរាង​ស្លាកសញ្ញា និង​អត្តសញ្ញាណ​របស់​ធនាគារ។
  2. អនុម័ត​លើ​ការវិនិយោគ​របស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១០លានដុល្លារអាមេរិក ដើម្បី​ទទួល​បាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន​ចំនួន ៦.០៤៧.០៤៦ ភាគហ៊ុន ស្មើនឹង ២៣,៣៩១០% នៃ​ភាគហ៊ុន​សរុប​របស់​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។
  3. អនុម័ត​ដក​ការវិនិយោគ​របស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា។
  4. អនុម័ត និង​ទទួលស្គាល់​លោក Albertus Bruggink មក​ពី​ស្ថាប័ន ORIX Corporation ជា​អភិបាល​ថ្មី នៅធនាគារ អេស៊ីលីដា ភីអិលស៊ី ជំនួស​លោក Ryoji Nishimura។
  5. អនុម័ត និង​ការទទួលស្គាល់​ការចូលនិវត្តន៍​របស់ លោកស្រី Mirjam Janssen ជា​អភិបាល​ដែល​បាន​តែងតាំង​ដោយ​ធនាគារ Triodos នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី។
  6. អនុម័ត និង​ទទួលស្គាល់ លោក កាយ ឡូត ជា​អភិបាល​ទីពីរ របស់​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី។
  7. អនុម័ត និង​ទទួលស្គាល់ លោក Hideomi Shigematsu មក​ពី​ស្ថាប័ន SMBC ជា​តំណាង​ភាគហ៊ុនិក​ថ្មី​នៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជំនួស​លោក Yuichi Nishimura។
  8. អនុម័ត​ការកែប្រែ​លក្ខន្តិកៈ​ត្រង់​មាត្រា ៥.២ មាត្រា ៦.១ មាត្រា ៨ ឧបសម្ព័ន្ធ ១ និង​ឧបសម្ព័ន្ធ ២ និង​បន្ថែម​មាត្រា ៧.៩ និង​ឧបសម្ព័ន្ធ ៣ "បញ្ជី​ឈ្មោះ​ភាគហ៊ុនិក​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី" នៃ​អនុស្សរណៈ និង​លក្ខន្តិកៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី។
  9. អនុម័ត​ជ្រើសរើស​ក្រុមហ៊ុន Grant Thornton ជា​សវនករ​ឯករាជ្យ​ប្រចាំ​ធនាគារ សម្រាប់​២០២១។
attachment ឯកសារ​ភ្ជាប់

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ