navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextសេចក្តីជូនដំណឹង ស្តីពី ការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទី២ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
សេចក្តីជូនដំណឹង ស្តីពី ការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទី២ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥
ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មដំណាក់កាលទី១ ប្រកបដោយភាពជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍិបញ្ជាទិញសញ្ញាបណ្ណរហូតដល់ ៣៤៣.៣៥០.០០០.០០០រៀល សមមូលជាប្រាក់ដុល្លារស្មើនឹង ៨៥.៨៣៧.៥០០ដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ នាថ្ងៃទី៣ និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បន្តទទួលបានភាពជោគជ័យក្នុងការធ្វើបរិវិសកម្មដំណាក់កាលទី២ លើចំនួនសញ្ញាបណ្ណដែលនៅសល់ ដោយមានវិនិយោគិនគុណវុឌ្ឍិបញ្ជាទិញសញ្ញាបណ្ណរហូតដល់ ៥៦.៦៥០.០០០.០០០រៀល សមមូលជាប្រាក់ដុល្លារស្មើនឹង ១៤.១៦២.៥០០ដុល្លារអាមេរិក។ ដូច្នេះ ការធ្វើបរិវិសកម្មទាំងពីរដំណាក់កាលមានទឹកប្រាក់សរុបចំនួន ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក។