navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញព័ត៌មានសាជីវកម្មnavigate_nextសេចក្តីជូនដំណឹង ស្តីពីការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
សេចក្តីជូនដំណឹង ស្តីពីការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥
ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មប្រកបដោយភាពជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍិបញ្ជាទិញសញ្ញាបណ្ណបន្ទាប់បន្សំដែលបានបោះផ្សាយទាំងអស់ រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក ដែលជាលទ្ធផលទទួលបានទំនុកចិត្ត និងការជឿជាក់ពីវិនិយោគិនលើធនាគារ អេស៊ីលីដា លើសពីការរំពឹងទុក។
សេចក្តីជូនដំណឹង ស្តីពីការធ្វើបរិវិសកម្មសញ្ញាបណ្ណបន្ទាប់បន្សំ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី