www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការ​ចាប់​ផ្តើម​នៃ​ធនាគារ អេស៊ីលីដា លីមីធីត

ការ​ចាប់​ផ្តើម​នៃ​ធនាគារ អេស៊ីលីដា លីមីធីត

លោក អ៊ិន ចាន់នី អគ្គនាយក​ធនាគារ​អេស៊ីលីដា ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស ពី​ឯកឧត្តម ជា ចាន់តូ ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា
លោក អ៊ិន ចាន់នី អគ្គនាយក​ធនាគារ​អេស៊ីលីដា ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស ពី​ឯកឧត្តម ជា ចាន់តូ ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា

ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំ​២០០០

អេស៊ីលីដា លីមីធីត ជា​ធនាគារ​ថ្មី​បំផុត​នៅ​កម្ពុជា បាន​ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ក្នុង​ពិធី​មួយ​ប្រារព្ឋ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០០០ ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​អញ្ចើញ​ចូល​រួម​ជា​កិត្តិយស​ដោយ​លោក​ជំទាវ Heidemarie Wieczorek-Zeul ឯក​ឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារ​ជាតិ​​នៃ​កម្ពុជា ជាមួយ​នឹង​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​ភាទុនិក និង​អ្នក​ផ្តល់​ជំនួយ មាន​ភ្ញៀវ​កិត្តិយស​ប្រមាណ​ជាង ២៥០​នាក់ មក​ពី​ស្ថាប័ន​រដ្ឋាភិបាល អង្គទូត សហគមន៍​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម ព្រម​ទាំង​ភ្នាក់ងារ និង​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​មួយ​ចំនួន​ទៀត ។ ធនាគារ​នៅ​តែ​បន្ត​ផ្តោត​ទៅ​លើ​ការ​ផ្តល់​ឥណទាន​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច ទៅឱ្យ​ផ្នែក​មួយ​នៃ​សង្គម​ដែល​មាន​ប្រាក់​ចំណូល​ទាប ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ផ្តល់​ទៅឱ្យ​អតិថិជន​របស់​ខ្លួន​ប៉ុណ្ណោះ ។ ទាំង​នេះ​នឹង​រួមបញ្ចូល​ទាំង​ការ​ទទួល​ប្រាក់​បញ្ញើ (សំចៃ និង​មាន​កាល​កំណត់) សេវា​ចាត់ចែង​សាច់ប្រាក់ សេវា​ផ្ទេរ​ប្រាក់ និង​ក្រោយៗ​ទៀត​មាន​ដូចជា ៖ ផលិតផល​ធានា​រ៉ាប់រង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​តម្រូវ​ការ​របស់​សហគមន៍​ក្នុង​ស្រុក ។

នៅ​ក្នុង​ប្រសាសន៍​របស់​ឯក​ឧត្តម គាត ឈន់ លោក​បាន​បង្ហាញ​នូវ​សេចក្តី​សង្ឃឹម​ថា អេស៊ីលីដា នឹង ចង​ចាំ​នូវ​ឫស​គល់​របស់​ខ្លួន ហើយ​នឹង​បន្ត​ជួយ​ដល់​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ជនបទ ។

លោក Timothy M. Krause ជា​មន្ត្រី​វិនិយោគ​សំខាន់​ម្នាក់ មក​ពី អាយ អែហ្វ ស៊ី បាន​និយាយ​ថា "ប្រវត្តិ​នៃ​ការ​កម្លាយ​ខ្លួន​របស់ អេស៊ីលីដា គឺ​ជា​រឿង​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កម្ពុជា... ហើយ​ក៏​ក្លាយ​ជា​ជោគជ័យ​មួយ​របស់​ពិភព​លោក​ផង​ដែរ ។ មាន​អង្គការ​ហិរញ្ញវត្ថុ​ខ្នាត​តូច​​តិច​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ជោគជ័យ​ទៅ​ជា​ធនាគារ​ពាណិជ្ជ ដូច​អេស៊ីលីដា ។ នៅ​ពេល​អនាគត យើង​ខ្ញុំ​ជឿ​ជាក់​ថា ស្ថាប័ន​ជា​ច្រើន​នឹង​មើល​អេស៊ីលីដា​ជា​គំរូ" ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖