www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា លីមីធីត បាន​ជ្រើស​រើស TEMENOS GLOBUS ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​ធនាគារ

ធនាគារ អេស៊ីលីដា លីមីធីត បាន​ជ្រើស​រើស TEMENOS GLOBUS ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​ធនាគារ

ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០០១

ក្រុមហ៊ុន​លក់ SOFTWARE សម្រាប់​ធនាគារ នឹង​បន្ត​ជួយ​ជ្រោម​ជ្រែង​បន្ថែម​ទៀត​ក្នុង​ការ​កម្លាយ​ខ្លួន​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​មួយ ឱ្យ​ទៅ​ជា​ធនាគារ​ពាណិជ្ជ​ដ៏​ជោគជ័យ ។

នៅ​ភ្នំពេញ នា​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០០១ ធនាគារ អេស៊ីលីដា លីមីធីត ថ្ងៃ​នេះ​បាន​ចុះ​កិច្ចសន្យា​ជា​មួយ​ក្រុមហ៊ុន TEMENOS ដែល​ជា​ក្រុមហ៊ុន​ផលិត SOFTWARE ហិរញ្ញវត្ថុ​អន្តរជាតិ ដើម្បី​ដំឡើង​ប្រព័ន្ធ GLOBUS នៅ​ក្នុង​បណ្ដាញ​សាខា​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​អគ្គនាយក អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​ថា "ក្នុង​នាម​ជា​ធនាគារ​ក្នុង​ស្រុក​ថ្មី​ជាង​គេ អេស៊ីលីដា​បាន​គ្រប់គ្រង​ឱកាស ក្នុង​ការ​វិនិយោគ​ជា​មួយ​បច្ចេកវិជ្ជា​ធនាគារ​ថ្មី​ជាង​គេ ដើម្បី​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ផលិតផល​និង​សេវា​ធនាគារ​គ្រប់​ប្រភេទ​យ៉ាង​ទូលំ​ទូលាយ និង​អនុវត្ត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​ដែល​ល្អ​ឥត​ខ្ចោះ ។ ការ​ទទួល​ស្គាល់​ចំពោះ​ការអនុវត្ត​លឿន​ប្រកប​ដោយ​ជោគជ័យ ដែល​មាន​សារៈសំខាន់​សម្រាប់​យើង ក្នុង​គោល​បំណង​ដំឡើង​ប្រព័ន្ធ​នេះ​នៅ​តាម​បណ្ដា​សាខា​ទាំង ១៤​ខេត្ត-​រាជធានី​ទៀតឱ្យ​បាន​ឆាប់​បំផុត ។ ផែន​ការ​របស់​យើង​ជា​ដំបូង គឺ​ណែនាំឱ្យ​ស្គាល់​គណនី​សំចៃ ហើយ​បន្ត​មក​ទៀត គឺ​ផលិតផល​ដែល​ផ្តល់​ចំណូល​ការ​ប្រាក់​ខ្ពស់​សម្រាប់​ប្រជាជន​ទូទៅ ដែល​កំពុង​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា" ។

លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សា​ភិបាល ធនាគារ អេស៊ីលីដា បាន​លើក​ឡើង​ថា "លក្ខណៈ​ពិសេស​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​ខាង​ក្នុង និង​ផ្តល់​របាយការណ៍​របស់​ប្រព័ន្ធ​ថ្មី​នេះ នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​និយ័តករ​របស់​ធនាគារ​ជាតិ ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការអនុវត្ត​ដ៏​ល្អ ក្នុង​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ​ធនាគារ​នៃ​កម្ពុជា" ។

លោក Clive Knott ដែល​ជា​អគ្គនាយករង​របស់​ក្រុមហ៊ុន TEMENOS GLOBUS នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​មាន​ប្រសាសន៍​ថា "វា​បង្ហាញឱ្យ​ឃើញ​ថា ទោះ​ជា​ធនាគារ​តូច​ឬ​ធំ TEMENOS GLOBUS មាន​វិសាលគម​ពេញលេញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ធនាគារ ។ ការ​ទទួល​ស្គាល់​របស់​ទីផ្សារ និង​លទ្ធភាព​ពង្រីក​បន្ថែម​នៃ​ប្រព័ន្ធ​ធនាគារ​រួមបញ្ចូល​គ្នា​របស់ TEMENOS GLOBUS នឹង​បន្ត​កើន​ឡើង​យ៉ាង​លឿន" ។ លោក Clive Knott បាន​បន្ត​ទៀត​ថា "ការ​ចូល​កាន់​តែ​ជិត​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​ធនាគារ​អន្តរជាតិ​របស់​យើង​កំពុង​បន្ត​ធ្វើឱ្យ​មាន​សុពលភាព​នៅ​លើ​ទី​ផ្សារ ។ ធនាគារ​ស្ទើរ​គ្រប់​ទី​កន្លែង និង​គ្រប់​ទ្វីប​ទាំង​អស់ ពី Caribbean រហូត​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ពី​ប្រទេស America រហូតដល់ Argentina កំពុង​ទទួល​យក​ប្រព័ន្ធ TEMENOS GLOBUS ដើម្បី​ពង្រីក​ប្រតិបត្តិការ និង​បង្កើន​ចំណែក​ទី​ផ្សារ​របស់​ពួក​គេ" ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖