www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា ​បង្កើន​ដើមទុន ដើម្បី​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ

ធនាគារ អេស៊ីលីដា នឹង​បង្កើន​ដើមទុន ដើម្បី​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ

ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៣

នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៣ នា​រាជធានី​ភ្នំពេញ ធនាគារ អេស៊ីលីដា លីមីធីត ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៃ​កម្ពុជា បាន​ប្រារព្ឋ​ពិធី​គម្រប់​ខួប​ទី​ដប់​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ និង​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា នឹង​បង្កើន​ដើម​ទុន​របស់​ខ្លួន​ពី ៤​លាន​ដុល្លារ​អាមេរិក ឱ្យ​ឡើង​ដល់ ១៣​លាន​ដុល្លារ​អាមេរិក ។ នៅ​ក្នុង​ពិធី​មួយ​ដែល​ធ្វើ​នៅ​ការិយាល័យ​កណ្ដាល​របស់ ធនាគារ អេស៊ីលីដា ស្ថិត​លើ​មហាវិថី​ម៉ៅសេទុង កាល​ពី​សប្តាហ៍មុន ភាគហ៊ុនិក​ទាំង​អស់​របស់ ធនាគារ អេស៊ីលីដា រួមមាន ៖ IFC (សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ សាខា​ធនាគារ​ពិភពលោក) DEG (សាខា​របស់ KfW នៃ​សាធារណរដ្ឋ​សហព័ន្ឋ​អាល្លឺម៉ង់) FMO (Nederlandse Financierings-Maatschappij voor Ontwikklingslanden N.V) ធនាគារ ស្ទីចធីង ទ្រីយ៉ូដូស ដូអ៊ែន (Stinchting Triodos Doen) និង​ទ្រីយ៉ូដូស ខាស្តូឌី ប៊ីវី (Triodos Custody B.V.) នៃ​ប្រទេស​ហុល្លង់ដ៍ បាន​ធ្វើ​ការ​ព្រមព្រៀង​រួម​លើ​ការ​បំពេញ​ដើម​ទុន​បន្ថែម ។ ធនាគារ​នឹង​បំបែក​ភាគហ៊ុន​មួយ​នៃ​ភាគហ៊ុន​បច្ចុប្បន្ន​រស់​ខ្លួន​ចំនួន ៤០០.០០០​ភាគហ៊ុន ដែល​មាន​តម្លៃ ១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ភាគហ៊ុន មក​ជា ១០ភាគហ៊ុន​ថ្មី ដែល​ក្នុង​មួយ​ភាគហ៊ុន​មាន​តម្លៃ ១​ដុល្លារ​អាមេរិក ហើយ​នឹង​បញ្ចេញ​ភាគហ៊ុន​ថ្មី ៩​លាន​ភាគហ៊ុន បន្ថែម​ទៀត​ដែល​ក្នុង​មួយ​ភាគហ៊ុន​មាន​តម្លៃ ១​ដុល្លារ​អាមេរិក ធ្វើឱ្យ​ម្ចាស់​ភាគហ៊ុន​អាច​ចូល​រួម​បន្ថែម​ទៀត​នៅ​ពេល​អនាគត ។

បន្ថែម​លើ​នេះ​ធនាគារ​នឹង​ស្នើ​សុំ​អាជ្ញាប័ណ្ណ​មួយ ដើម្បី​ផ្តត់ផ្គង់​សេវា​របស់​ធនាគារ​លក់​រាយ និង ធនាគារ​ពាណិជ្ជ ឱ្យ​បាន​ពេញ​លេញ ។ លោក​អគ្គនាយ អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​ថា "យើង​បាន​ឆ្លង​កាត់​ដំណាក់​កាល​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​យ៉ាង​ឆាប់​រហ័ស​តាំង​ពី​យើង​ទទួល​បាន​អាជ្ញាប័ណ្ណ​តំបូង​ជា​ធនាគារ​ឯកទេស កាល​ពី​បី​ឆ្នាំ​កន្លង​មក​នេះ" លោក​អគ្គនាយក​បាន​លើក​ឡើង​ទៀត​ថា ការ​កើន​ឡើង​ចំនួន​ការិយាល័យ​ពី ៥៦​ការិយាល័យ នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០០១ ទៅ​ដល់ ៩៤​ការិយាល័យ នៅ​ក្នុង ១៤​ខេត្ត-​រាជធានី ។ សព្វ​ថ្ងៃ​នេះ​ធនាគារ​យើង​មាន​អតិថិជន​កំពុង​ខ្ចី​ប្រាក់​ជិត ១០០.០០០​នាក់ និង​ដាក់​ប្រាក់​បញ្ញើ-សន្សំ់​ជាង ៣០.០០០​​នាក់ ។ លើស​ពី​នេះ​ទៅ​ទៀត សេវា​ដែល​យើង​កំពុង​ផ្តល់​ជូន​បច្ចុប្បន្ន​ដែល​រួម​មាន​ដូចជា សេវា​ផ្ទេរ​ប្រាក់​តាម​ខេត្ត និង​ក្រៅ​ប្រទេស សេវា​បើក​ប្រាក់​បៀវត្ស និង​សេវា​ចាត់ចែង​សាច់ប្រាក់ បាន​បើក​ឱកាស​សម្រាប់​ទំនាក់ទំនង​ថ្មីៗ​ទៀត បំពេញ​បន្ថែម​លើ​សេវា​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​ដែល​ជា​មុខ​ជំនួញ​ស្នូល​របស់​យើង ។ ការ​ទទួល​បាន​នូវ​ដើម​ទុន​បន្ថែម ធ្វើឱ្យ​ធនាគារ​យើង​មាន​លទ្ធភាព​ផ្តល់​នូវ​ផលិតផល​និង​សេវា​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត​ដល់​អតិថិជន នៅ​ពេល​អតិថិជន​វិវឌ្ឍ​ទៅ​តាម​ភាព​រីកចម្រើន​សេដ្ឋកិច្ច ព្រម​ទាំង​ទទួល​បាន​នូវ​ចំណែក​ទី​ផ្សារ​ថ្មីៗ​ទៀត ។

លោក ជា សុខ អតីត​ជា​នាយក​ធនាគារ​កណ្ដាល និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ធនាគារ អេស៊ីលីដា បាន​សង្កត់​ធ្ងន់​លើ​អត្ថប្រយោជន៍​ពី​ការ​មាន​មូលដ្ឋាន​ដើម​ទុន​កាន់​តែ​រឹង​មាំ​ថា "ក្នុង​បរិយាកាស​សេដ្ឋកិច្ច​បច្ចុប្បន្ន ហានិភ័យ​អាច​កើត​មាន​គ្រប់​ទិសទី ហើយ​អតិថិជន​ទាំង​អស់​កើត​ចេញ​ពី​អ្នក​ដាក់​ប្រាក់​បញ្ញើ​ឯកត្តជន​តូចៗ ដោយ​ជួប​បញ្ហា​ពិបាក​ក្នុង​ការ​ទូទាត់​ជា​មូលប្បទានប័ត្រ​ទៅឱ្យ​សហគ្រាស​ពាណិជ្ជកម្ម​ធំៗ ជាមួយ​នឹង​មូលនិធិ​ធ្វើ​ចរាចរ​តាម​បណ្ដាញ​លក់រាយ ដែល​កំពុង​ចោទ​ជា​សំណួរ​ខ្លាំង​ឡើង​ដល់​ភាព​ខ្លាំង និង​លទ្ធភាព​របស់​ធនាគារ​ក្នុង​ការ​ការពារ​ទ្រព្យ​សកម្ម​របស់​ពួក​គេ ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​យើង​បាន​ក្លាយ​ជា​អ្នក​ចូល​រូម​យ៉ាង​សកម្ម​ក្នុង​ទី​ផ្សារ​រូបិយវត្ថុ​អន្តរ​ធនាគារ ដែល​យើង​ត្រូវ​យល់​ដឹង​ពី​តម្រូវ​ការ​ដើម្បី​រក្សា​តារាង​តុល្យការ​ច្បាស់​លាស់ ។ ជាមួយ​នឹង​ការ​រីកចម្រើន​នេះ ធនាគារ​អេស៊ីលីដា បច្ចុប្បន្ន​គឺ​ជា​ធនាគារ​មួយ​ដែល​មាន​រចនា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៍​រឹង​មាំ​បំផុត​ក្នុង​ប្រទេស ដោយ​មាន​ដើម​ទុន​គ្រប់គ្រាន់​ហួស​ពី​ការ​កំណត់​របស់​ធនាគារ​ជាតិ និង​បទដ្ឋាន​អន្តរជាតិ" លោក​បាន​បន្ថែម​ទៀត​ថា "ការ​បំបែក​ភាគហ៊ុន​ដែល​ក្នុង​មួយ​ភាគហ៊ុន​មាន​តម្លៃ ១​ដុល្លារ​អាមេរិក ក្នុង​គោល​បំណង​ធ្វើឱ្យ​ម្ចាស់​ភាគហ៊ុន​អាច​ចូល​រួម​បន្ថែម​ទៀត​ក្នុង​ពេល​អនាគត ក្នុង​ចំណោម​ឯកត្តជន​កម្ពុជា​ដែល​ជា​ម្ចាស់​រួម​គ្នា​នៃ​ភាគហ៊ុន​ភាគ​ច្រើន​គឺ ៥១% នៃ​ភាគហ៊ុន​ធនាគារ" ។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ធនាគារ​បាន​និយាយ​ថា "ធនាគារ​រំពឹង​ថា​ការ​បង្កើន​ដើម​ទុន និង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ជា​ថ្មី​ម្តង​ទៀត នឹង​ចប់​សព្វ​គ្រប់​នៅ​មុន​បំណាច់​ខែ​តុលា" ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖