www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា លើក​ផ្លាក​សញ្ញា​ជា​ផ្លូវ​ការ​ជា​ធនាគារ​ពាណិជ្ជ

ធនាគារ អេស៊ីលីដា បាន​លើក​ផ្លាក​សញ្ញា​ជា​ផ្លូវ​ការ ជា​ធនាគារ​ពាណិជ្ជ

ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០០៤

លោក-អ្នក​ប្រហែល​ជា​បាន​ជ្រាប​ហើយ​នៅ​ពេល​ថ្មីៗ​នេះ តាម​រយៈ​គេហទំព័រ​របស់​យើង​ខ្ញុំ ក៏​ដូចជា ភ្នាក់ងារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​រាយការណ៍​ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ធនាគារ​ពាណិជ្ជ​ពេញលេញឱ្យ​ដល់ ធនាគារ អេស៊ីលីដា តាំង​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ។

នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០០៤ ធនាគារ អេស៊ីលីដា បាន​លើក​ផ្លាក​សញ្ញា​ថ្មី​របស់​ខ្លួន​ជា​ផ្លូវ​ការ ជា​ធនាគារ​ពាណិជ្ជ នៅ​គ្រប់​ការរិយាល័យ​ទាំង​អស់​ទូទាំង​ប្រទេស ។ ចំណែក​មួយ​ក្នុង​ដំណើរ​ការ​ដើម្បី​ពង្រឹង​លទ្ធភាព​ខ្លួន ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​នេះ គឺ​យើង​បាន​ពង្រឹង​ផ្នែក​ដើមទុន​របស់​យើង ។ ក្នុង​ពេល​ថ្មីៗ​នេះ ភាគហ៊ុនិក​របស់​យើង​ដែល​រួម​មាន អាយ អែហ្វ ស៊ី (សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ សាខា​ធនាគារ​ពិភពលោក) ឌី អ៊ី ជី (ប្រទេស​អាល្លឺម៉ង់) អែហ្វ អឹម អូ, ស្ទីចធីង ទ្រីយ៉ូដូ ដូអ៊ែន និង ទ្រីយ៉ូដូ ខាស្តូឌី ប៊ីវី (ប្រទេស​ហុល្លង់ដ៍) បាន​ចូល​រួម​ធ្វើ​ជា​ម្ចាស់​ភាគហ៊ុន​នៃ​ដើមទុន​ដែល​ត្រូវ​បាន​បង្កើន​ឡើង​ពី ៤​លាន​ដុល្លារ​អាមេរិក មក​ដល់ ១៣​លាន​ដុល្លារ​អាមេរិក ។ បើ​សរុប​ចូល​គ្នា​រវាង​ទុន​បម្រុង និង​ផល​ចំណេញ​បូក​បន្ត យើង​មាន​ដើមទុន​លើស​ពី ១៦​លាន​ដុល្លារ​អាមេរិក ធ្វើឱ្យ​ធនាគារ អេស៊ីលីដា ក្លាយ​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ដែល​មាន​តារាង​តុល្យការ​រឹងមាំ​ជាង​គេ​ក្នុង​ប្រទេស ផ្នែក​ដើមទុន ដែល​លើស​ពី​លក្ខខណ្ឌ​តម្រូវ​របស់​ធនាគារជាតិ និង អន្តរជាតិ ។ ចំណុច​នេះ​បាន​ធ្វើឱ្យ​យើង​មាន​លទ្ធភាព​កាន់​តែ​ខ្លាំង ទប់ទល់​នឹង​ហានិភ័យ​ដែល​អាច​កើត​មាន​នៅ​ក្នុង​អាជីវកម្ម​សម័យ​ថ្មី​នេះ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖