www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​ជា​ផ្លូវ​ការ​ក្នុង​ឱកាស​ទទួល​អាជ្ញាប័ណ្ណ​ធនាគារ​ពាណិជ្ជ

ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​ក្នុង​ឱកាស​ទទួល​អាជ្ញាប័ណ្ណ​ធនាគារ​ពាណិជ្ជ របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី

លោក អ៊ិន ចាន់នី កាត់​ខ្សែ​បូ​ក្នុង​ឱកាស​ប្រារព្ឋ​ពិធី​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ ដែល​ប្រគល់​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា
លោក អ៊ិន ចាន់នី កាត់​ខ្សែ​បូ​ក្នុង​ឱកាស​ប្រារព្ឋ​ពិធី​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ ដែល​ប្រគល់​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា

ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០០៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​មីក្រូ និង​ផ្នែក​លក់​រាយ​នាំ​មុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀប​ចំ​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០០៤ នៅ​ភ្នំពេញ ។ ពិធី​នេះ​ត្រូវ​បាន​ប្រារព្ឋ​ធ្វើ​ឡើង​នៅ​ការិយាល័យ​កណ្ដាល​របស់​ធនាគារ អគារ​លេខ ២៨ មហា​វិថី​ម៉ៅសេទុង ក្រោម​អធិបតីភាព​ឯកឧត្តម គាត ឈន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ជា ចាន់តូ ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​កម្លាយ​ខ្លូន​ពី​វិទ្យាស្ថាន​ហិរញ្ញវត្ថុ ទៅ​ជា​ធនាគារ​ឯកទេស នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០០ ហើយ​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ​ពេញ​លេញ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ។ ជាមួយ​នឹង​អាជ្ញាប័ណ្ណ​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ផ្តល់​នូវ​ផលិតផល​និង​សេវា​ធនាគារ​ពាណិជ្ជ និង​ធនាគារ​លក់​រាយ​បាន​យ៉ាង​ពេញលេញ ដែល​រួម​មាន​សេវា​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅ​ប្រទេស សេវា​ប្តូរ​ប្រាក់ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ព្រម​ទាំង​ពង្រីក​ចូល​ទៅ​ក្នុង​ចំណែក​ទី​ផ្សារ​ថ្មីៗ​បន្ថែម​ទៀត ។

លោក អ៊ិន ចាន់នី ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ​ពី​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា
លោក អ៊ិន ចាន់នី ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ​ពី​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា

លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ការ​រីក​ចម្រើន និង​លូតលាស់​យ៉ាង​ឆាប់​រហ័ស តាំង​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​លើក​ទី​មួយ ជា​ធនាគារ​ឯកទេស កាល​ពី​បី​ឆ្នាំ​មុន" លោក​អគ្គនាយក​បាន​លើក​ឡើង​ទៀត​ថា "ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០០១ មក​ទល់​ពេល​បច្ចុប្បន្ន ធនាគារ អេស៊ីលីដា បាន​ពង្រីក​ការិយាល័យ​របស់​ខ្លួន​ពី ៥៦​ការិយាល័យ ដល់ ១០៥​ការិយាល័យ នៅក្នុង ២១​ខេត្ត-​រាជធានី ។ សព្វ​ថ្ងៃ​នេះ​ធនាគារ​យើង​ខ្ញុំ​មាន​អតិថិជន​កំពុង​ខ្ចី​ប្រាក់​ជាង ១០០.០០០​នាក់ និង​ដាក់​ប្រាក់​បញ្ញើ-សន្សំ់​ជិត ៤០.០០០​នាក់ ។ បច្ចុប្បន្ន​នេះ​យើង​មាន​បុគ្គលិក ១.៤៤៥​នាក់ ពាស​ពេញ​ប្រទេស​ដែល​ឥឡូវ​នេះ​ជា​ភាគហ៊ុនិក​តាម​រយៈ​កម្មវិធី ដែលឱ្យ​បុគ្គលិក​ធ្វើ​ជា​ម្ចាស់​ភាគហ៊ុន ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖