www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្តល់​ឥណទាន​រវាង​ធនាគារ​អេស៊ីលីដា និង​អាយ អែហ្វ ស៊ី

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្តល់​ឥណទាន​រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អាយ អែហ្វ ស៊ី

ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០០៤

នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០០៤ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បាន​ប្រព្រឹត្តិ​ទៅ នៅ​សណ្ឋាគារ ឡឺរ៉ូយ៉ាល់ នៅ​រាជធានី​ភ្នំពេញ រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អាយ អែហ្វ ស៊ី ដោយ​មាន​ការ​ចូល​រួម​ពី​ឯកឧត្តម គាត ឈន់ ទេសរដ្ឋ​មន្ត្រី រដ្ឋន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។

បន្ទាប់​ពី​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ពេញ​សិទ្ឋិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ស្វែងរក​ទុន​ពី​ធនាគារ និង​ភ្នាក់ងារ​អន្តរជាតិ​នានា ហើយ​ជា​មួយ​គ្នា​នោះ​ដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​រីកចម្រើន និង​ពង្រីក​សាខា​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស ។ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ខ្ពស់​ផ្នែក​ឥណទាន​របស់​សហគ្រិន​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារ អេស៊ីលីដា ត្រូវ​ការ​ឥណទាន​ចំនួន ៦​លាន​ដុល្លារ​អាមេរិក ពី អាយ អែហ្វ ស៊ី មក​បំពេញ​តម្រូវ​ការ​របស់​សហគ្រិន​យ៉ាង​ច្រើន​នោះ ។

ផែន​ការ​ទី​ពីរ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​យុទ្ឋសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល កម្ពុជា​បាន​ទទួល​ស្គាល់​ថា កំណើន​សេដ្ឋកិច្ច​គួរ​តែ​ត្រូវ​បាន​ពន្លឿន​ទៅ​មុខ​តាម​រយៈ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម ឱ្យ​បាន​ខ្លាំងក្លា ជាមួយ​នឹង​ការ​ចូល​រួម​អន្តរាគមន៍​នានា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។

រាប់​ត្រឹម​ចុង​ខែ​មេសា ឆ្នាំ​២០០៤ ធនាគារ អេស៊ីលីដា មាន​សមតុល្យ​ឥណទាន​ប្រមាណ​ជាង ៤៧លាន​ដុល្លារ​អាមេរិក នៅ​លើ​ដៃ​អតិថិជន​ជាង ១០៥.០០០​នាក់ ដែល​ក្នុង​នោះ​មាន ៧០% ជា​ស្ត្រី ។

ជាមួយ​នឹង​ឥណទាន​ដែល​នឹង​ទទួល​បាន​ពី អាយ អែហ្វ ស៊ី ក្នុង​ពេល​ខាង​មុខ​នេះ ធនាគារ​អេស៊ីលីដា​រំពឹង​ថា​នឹង​បាន​ផ្តល់ឱ្យ​អតិថិជន​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម យ៉ាង​តិច​ចំនួន ៣.០០០​នាក់​បន្ថែម​ទៀត ដែល​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ជំរុញឱ្យ​មាន​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ពីកម្រិត​គ្រឹះ​ឡើង​ទៅ ។ វា​ផ្តល់​នូវ​យន្តការ​ជួយ​ពង្រឹង និង​ពន្លឿន​ការ​អភិវឌ្ឍ​សង្គម ហើយ​ក៏​ជា​អាវុធ​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ឋ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៤២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖