www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextប្រធាន​ធនាគារ​ពិភពលោក​ផ្ញើ​លិខិត​សរសើរ​ធនាគារ​អេស៊ីលីដា

ប្រធាន​ធនាគារ​ពិភពលោក​ផ្ញើ​លិខិត​សរសើរ​ធនាគារ​អេស៊ីលីដា

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៧

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា និង​លោក Robert B. Zoellick ប្រធាន​ធនាគារ​ពិភពលោក
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា និង​លោក Robert B. Zoellick ប្រធាន​ធនាគារ​ពិភពលោក

បន្ទាប់​ពី​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា នៅ​កន្លែង​ប្រកប​អាជីវកម្ម​របស់​អតិថិជន​ធនាគារ​អេស៊ីលីដា ដែល​ទទួល​បាន​ជោគជ័យ​លើ​មុខរបរ តម្លើង ជួសជុល និង​កែច្នៃ​គ្រឿង​ម៉ាស៊ីន​សម្រាប់​ធ្វើ​កសិកម្ម លោក Robert B. Zoellick ប្រធាន​ធនាគារ​ពិភពលោក បាន​ធ្វើ​លិខិត​សរសើរ​មួយ​ច្បាប់​ចំពោះ​ធនាគារ​អេស៊ីលីដា ដែល​បាន​ទទួល​ជោគជ័យ​យ៉ាង​វិសេស​វិសាល​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​គ្នា​ទៅ​នឹង​ផែន​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន ។

នៅ​ក្នុង​អត្ថន័យ​លិខិត​នោះ លោក Robert B. Zoellick បាន​បញ្ជាក់​ថា លោក​ត្រេកអរ​និង​រំភើប​រីករាយ​ក្រៃ​លែង ដោយ​បាន​ឃើញ​លោក លាប រ័ត្ន និង​អ្នកស្រី យី ឡាប ព្រមទាំង​បុគ្គលិក​របស់​គាត់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​តម្លើង ជួសជុល និង​កែច្នៃ​គ្រឿង​ម៉ាស៊ីន​ធ្វើ​កសិកម្ម ដែល​ការងារ​នោះ​មាន​អំណោយផល​យ៉ាង​ប្រសើរ​ចំពោះ​លក្ខខណ្ឌ និង​ស្ថានភាព​ថវិកា​របស់​ប្រជាជន​កម្ពុជា ។

លោក​បាន​បញ្ជាក់​បន្ត​ទៀត​ថា លោក​ពេញ​ចិត្ត​ខ្លាំង​ណាស់ ដោយ​បាន​ដឹង​ថា​ធនាគារ​អេស៊ីលីដា​បាន​និង​កំពុង​តែ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន នេះ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាពជោគជ័យ​ដ៏​គួរឱ្យ​កត់​សម្គាល់ ដែល​ធនាគារ​អេស៊ីលីដា​កំពុង​ប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើ​តែ​រយៈពេល​ដ៏​ខ្លី ដោយ​មាន​ការ​រួម​ចំណែក​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) តាម​រយៈ​ការ​ផ្តល់​ដើមទុន​វិនិយោគ និង​ការ​ផ្តល់​ប្រឹក្សា​យោបល់​ជា​បន្ត​បន្ទាប់​រហូត​ដល់​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ទៅ​ក្រៅ​ប្រទេស​របស់​ធនាគារ​អេស៊ីលីដា ។

លោក Robert B. Zoellick ក៏​បាន​ថ្លែង​អំណរគុណ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ដ៏​ត្រចះត្រចង់​នេះ និង​សូម​ជូនពរ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ព្រម​ទាំង​បុគ្គលិក​របស់​ធនាគារ​ទាំង​អស់ឱ្យ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​នាពេល​អនាគត ជា​ពិសេស​ក្នុង​ការ​បន្ត​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​និង​ដើរ​តួនាទី​គំរូ មិន​ត្រឹម​តែ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​វិស័យ​ឯកជន​ទាំង​មូល​ផង​ដែរ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖